ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មាន​ផ្ទៃពោះ​២​ខែ សំរេចចិត្ត​ធ្វើ​អត្តឃាត ដោយ​ចងក ក្នុង​បន្ទប់ទឹក ​

ស្ត្រី​មាន​ផ្ទៃពោះ​២​ខែ សំរេចចិត្ត​ធ្វើ​អត្តឃាត ដោយ​ចងក ក្នុង​បន្ទប់ទឹក ​

ភ្នំពេញ​៖ ស្ត្រី​ជា​កម្មករ សំណង់​ម្នាក់ ត្រូវបាន​កម្មករ ដូចគ្នា​ប្រទះឃើញ ចងក ធ្វើអត្តឃាត នៅក្នុង​បន្ទប់ទឹក កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។​
​នាង​មាន​សង្សារ​ឈ្មោះ​ត្រា អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​តាកែវ ចំណែក​នារី​គ្រោះ​នេះ ឈ្មោះ ស្រី​លាភ អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ ខេត្ត​បាត់ដំបង ។ សេចក្តីរាយការណ៍​បន្ត​ថា នារី​រងគ្រោះ និង​សង្សារ​នាង ទើប​មក ធ្វើការ​ជា​កម្មករសំណង់​នៅ កន្លែងកើតហេតុ បាន​រយ​:​ប្រមាណ ២​សប្តាហ៍​ប៉ុណ្ណោះ ។ នៅ​ថ្ងៃកើតហេតុ  នាង​និង​សង្សារ បាន​ចេញ​ទៅ​ធ្វើការ ជាមួយគ្នា​ជា​ធម្មតា ហើយ​នៅ​ម៉ោង ២​រសៀល ឈ្មោះ ត្រា ជា​សង្សារ បាន​ចេញ​ទៅ ធ្វើការ​តែម្នាក់ឯង លុះដល់​ម៉ោង​កើតហេតុ ក៏​មាន​ការ​ឆោឡោ​ថា នារី​ឈ្មោះ លាប បាន​ចងក ធ្វើអត្តឃាត ក្នុង​បន្ទប់ទឹក មិន​ស្លាប់​តាំង​ពី​ណា​នោះ និង មិនដឹងថា​មាន បញ្ហា​អ្វី​នោះទេ ទើបបានជា នាង​សម្រេច​ចិត្ត ធ្វើអត្តឃាត ដោយ​ចងក​នៅក្នុង​បន្ទប់ទឹក ដោយ​មិន​ដឹង​យ៉ាង​នេះ​ទេ ?
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​បាន​សន្និដ្ឋាន នារី​រងគ្រោះ ពិតជា​បាន​ចងក ធ្វើអត្តឃាត​ដោយ​យក​ក្រមា ចងទៅ​នឹង​ធ្នឹម បន្ទប់ទឹក​ប្រាកដ​មែន ដោយ​ពុំ​មាន​ស្លាកស្នាម គួរកត់សម្គាល់​ថា ជា​អំពើ​ឃាតកម្ម​ណា​នោះ​ទេ​។ ប​ច្ច​ប្បន្ន​សពនាង ត្រូវបាន​តម្កល់ នៅ​វត្ត​ច្បារអំពៅ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
010010

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya