ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ឃុំខ្លួន​​នារី​ម្នាក់​​ដែល​វាយ​គេ​​ប្លន់​យក​ម៉ូតូ​

ឃុំខ្លួន​​នារី​ម្នាក់​​ដែល​វាយ​គេ​​ប្លន់​យក​ម៉ូតូ​

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៣​ត្រូវបាន​ចៅក្រម ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​បន្ទាប់់​ពី តំណាង​អយ្យកា​រលោក សុខ រឿន បាន​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន ទម្ងន់ទោស​ហើយ​បញ្ជូន​សំណុំរឿង​ទៅ កាន់​រូបលោក ។​
​ចោរ​ស្រី​វ័យក្មេង​ខាងលើ​មានឈ្មោះ ទូច ដា​លី​ស ស្នាក់​នៅផ្ទះ​លេខ​២៤៥ ផ្លូវ​លេខ​១៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​៥​ល្ងាច នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី ស្ថិតក្នុង​ខណ្ឌ សែន​សុខ​ពេលដែល​ស្ដ្រី​រូបនេះ​កំពុង អង្គុយ​លើ​ម៉ូតូ​របស់​ជនរងគ្រោះ ។​
​ហេតុដែល​នាំឱ្យ​មានការ ឃាត់ខ្លួន​នេះ​គឺ​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ ២០១៣ វេលា​ម៉ោង​ប្រហែល​១​រំលង អធ្រាត្រ​ជនរងគ្រោះ​ឈ្មោះ​ចឹ​ង ទុង​អៀង បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី និ​ច ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក លេខ​ភ្នំពេញ 1BK-5540 ឌុប​មិ​ត្ដ​ភក្ដិ ឈ្មោះ ដា ភេទ​ស្រី ផ្ទះ​នៅ​ម្ដុំ​លូទឹកស្អុយ​ក្រោយ​សាលារៀន​ព្រះ​យុគន្ធរ ស្ថិត
ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។ ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជិត​ដល់ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ប្រុស ២​នាក់​ស្រី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បានមក​កៀរ​ម៉ូតូ​ជន រងគ្រោះ​បណ្ដាល ឱ្យ​ដួល​រួច​ជនសង្ស័យ​ដែលជា​អ្នកបើក ម៉ូតូ​បាន​ចុះមក​វាយ​ជនរងគ្រោះ​និង ដណ្ដើមយក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្ដង ចំណែក​ជនសង្ស័យ​
២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​តាម​ក្រោយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya