ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប្តឹង​ប៉ូលិស​ចាប់ខ្លួន​កូនប្រុស ក្រោយពី​ប្រើ​ហិង្សា​លើ​ប្អូនស្រី ធ្លាយ​រឿង​ឆក់​ទូរស័ព្ទ​

ប្តឹង​ប៉ូលិស​ចាប់ខ្លួន​កូនប្រុស ក្រោយពី​ប្រើ​ហិង្សា​លើ​ប្អូនស្រី ធ្លាយ​រឿង​ឆក់​ទូរស័ព្ទ​

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​២​លើក ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ធ្វើការ​ឃាត់ខ្លួន​ម្ដងទៀត​កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៤ ធ្នូ ២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ថា បាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្អូនស្រី ។​

 

​ជនសង្ស័យ​ឈ្មោះ​អ៊ុំ ច​ន្នី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ។ មុនពេល​កើតហេតុ ជនសង្ស័យ​រូបនេះ​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្អូនស្រី​ម្នាក់​របស់ខ្លួន ហើយក៏​ត្រូវ​ស្ត្រី​ចំណាស់​ម្នាក់​ជា​ម្តាយ​បាន​ទូរស័ព្ទ​ប្រាប់​កម្លាំង​ប៉ុស្តិ៍​ឱ្យ​ចាប់ខ្លួន​យកទៅ​ធ្វើ​ការអប់រំ ៕sfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya