ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផឹកស៊ី​ស្រវឹង​ហៅ​មក​ដេក​ផ្ទះ ឡើង​កំដៅ​ចាប់​ប្អូនស្រី​រំលោភ​

ផឹកស៊ី​ស្រវឹង​ហៅ​មក​ដេក​ផ្ទះ ឡើង​កំដៅ​ចាប់​ប្អូនស្រី​រំលោភ​

​កំពង់ចាម ៖ បុរស​ម្នាក់​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃឈរ ធ្វើការ​ឃាត់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ​ផ្អើល​កាលពី​វេលា​ម៉ោង​២ រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​។​
​ជនសង្ស័យ​ឈ្មោះ វ៉ី​ត អ៊ី​ម ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ចំណែក​ស្រី​រងគ្រោះ​ឈ្មោះ​(​ស​-​ន​)​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

 

​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ បងប្រុស​បង្កើត​របស់​នាង​មានឈ្មោះ​កេ​ត លី អាយុ​២០​ឆ្នាំទៅ​ផឹកស្រា​ជាមួយ​មិត្តភក្ដិ នៅ​ភូមិ​ឃុំ​ជាមួយគ្នា រហូតដល់​យប់​ជ្រៅ​បន្តិច​បងប្រុស​របស់​នា​ង​(​ស​-​ន​) បាន​ត្រឡប់មកផ្ទះ​វិញ ដោយមាន​ឈ្មោះ​វ៉ី​ត អ៊ី​ម ជា​ពួកម៉ាក​នៅក្នុង​ភូមិ​ជាមួយគ្នា ក្នុង​សភាព​ស្រវឹងស្រា​ដូចគ្នា បានមក​ដេក​នៅផ្ទះ​របស់​នាង​។​

 
​ចំណែក​ឪពុកម្តាយ​បង្កើត​របស់​នាង បាននាំគ្នា​ទៅ​ដេក​នៅ​សំយាបផ្ទះ​ចំហៀង​ខាងត្បូង​។ នាង​(​ស​-​ន​)​បាន​បន្តថា នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នៅពេល​បងប្រុស​របស់​នាង​ដេកលក់ ស្រាប់តែ​ឈ្មោះ​វ៉ី​ត អ៊ី​ម បាន​បើក​មុង​ចូលដេក​ជាមួយ​នាង ហើយ​ចាប់​ខ្ទប់មាត់​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​រូបនាង រហូត​បានសម្រេច ហើយ​ជនល្មើស​ឈ្មោះ​វ៉ី​ត អ៊ី​ម​ក៏​ចុះដី​គេចខ្លួនបាត់ នាង​ក៏​អង្គុយ​យំ​រហូតដល់​ម្តាយ​ឪពុក​នាង ដែល​នៅ​ដេក​សំយាបផ្ទះ​លឺ​មក​សួរ​នាង​។​

 
​ក្រោយពី​ទទួល​បណ្តឹង​ហើយ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​តាមរក​ជនសង្ស័យ​ឈ្មោះ​វ៉ី​ត អ៊ី​ម​ហើយ​បានឃើញ​នៅ​ចំណុច​វាលស្រែ ក្រោយ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយណ៍​ស្រុក​ព្រៃឈរ ក៏បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​។​

 
​ជនសង្ស័យ​ឈ្មោះ​វ៉ី​ត អ៊ី​ម​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ​លើ​រូបនាង​(​ស​-​ន​)​កាលពី​យប់មិញ​មែន​។​

 
​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​៕fds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya