ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លោក ម៉ៅ ហា​ជី មិន​ញញើត​នឹង​បណ្ដឹង​របស់​ហង្ស​មាស​

លោក ម៉ៅ ហា​ជី មិន​ញញើត​នឹង​បណ្ដឹង​របស់​ហង្ស​មាស​

​ភ្នំពេញ ៖​ទំនាស់​ដ៏​ស្រួចស្រាល់​របស់ ម៉ៅ ហា​ជី និង​ក្រុមហ៊ុន​ហង្ស​មាស​បាន​ផ្ទុះឡើង ក្រោយ​ពី​ដំណឹង​ចុះ​កុងត្រា​របស់​អតីត​បេក្ខជន Cambodian Idol មាន​ប្រជាប្រិយ​រូប​នេះ​ជាមួយនឹង​ផលិតកម្ម​ថោ​ន ដែល​គេ​ដឹងថា ជា​ដៃគូ​ប្រជែង​របស់​ផលិតកម្ម​ហង្ស​មាស​នោះ​។ រឿងរ៉ាវ​ចម្រូងចម្រាស​រំលោភ​កិច្ចសន្យា​របស់​អតីត​បេក្ខជន Cambodian Idol ម៉ៅ ហា​ជី បាន​ក្លាយជា​ប្រធានបទ​មួយ​សំខាន់​ចុងក្រោយ​ដែល​ទស្សនិកជន​គ្រប់​ស្រទាប់​ចង់ ដឹង និង​បន្ត​តាមដាន​។
​បើ​តាម​ភាគី​ខាង​ទូរទស្សន៍​ហង្ស​មាស​លើកឡើងថា បេក្ខជន​ដែល​ចូល​ប្រឡង​ដល់​វគ្គ Live Show ទាំង​១២​នាក់​ចុងក្រោយ​ត្រូវ​បាន​ចុះ​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​។ ក្រោយ​លេចចេញ​ដំណឹង​កុងត្រា​រយៈពេល​៥​ឆ្នាំ​បាន​មួយថ្ងៃ លោក មាស រិទ្ធី អ្នកអាន​ព័ត៌មាន និង​ជា​អគ្គនាយករង​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​បាន​ប្រកាស​ឲ្យ ម៉ៅ ហា​ជី ចូលខ្លួន​មក​ដោះស្រាយ​រឿង​រំលោភ​កិច្ចសន្យា​ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម ផ្សេង ដែល​មិន​ទាន់​ចប់​កុងត្រា​កម្មវិធី Cambodian Idol នៅឡើយ​។ ម៉ៅ ហា​ជី នឹង​ត្រូវ​សង​ថ្លៃ​ជំងឺ​ចិត្តច្រើន​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​គេចចេញ មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ក្នុងពេល​ហង្ស​មាស​បាន​ទុក​ឱកាស​ឲ្យចូល​មក​បកស្រាយ​ច្រើន​លើក​រួច​ទៅ​ហើយ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក មាស រិទ្ធី​។
​លោក​បញ្ជាក់​ហង្ស​មាស​បាន​សម្រេច​ឲ្យ​មេធាវី​ដាក់​ពាក្យបណ្ដឹង​ទៅកាន់ តុលាការក្រុង​ភ្នំពេញ​ហើយ​តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​បេក្ខជន​រូបនេះ ក្នុង​ពេល​ដ៏​ខ្លី ហើយ​បើ​នៅតែ​មិន​ព្រម​ចូល​ខ្លួន​ដូច​អ្វី​ដែល​ខាង​ហង្ស​មាស ព្យាយាម​ទាក់ទង​ទៅ​មិន​បាន​សម្រេច​ទៀត​នោះ​គឺ​ចំណាត់ការ​ចុង​ក្រោយ​នឹង​ចុះ ចាប់ខ្លួន​ទៅ​តាម​ផ្លូវច្បាប់​។
​លោក ម៉ៅ ហា​ជី វិញ បាន​បញ្ជាក់​ប្រាប់ថា អ្វី​ដែល​ហង្ស​មាស​បង្កឡើង​គឺជា​ការ​បង្ខូច​កិត្តិយស និង​រំលោភ​លើ​សិទ្ធិ​ខ្លួន​ទាំងស្រុង ហើយ​លោក​មិន​មាន​លក្ខខណ្ឌ​ណាមួយ​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​ចូលខ្លួន ដោះស្រាយ​នោះ​ឡើយ​។ ជាមួយគ្នា​នោះ ម៉ៅ ហា​ជី ក៏​បាន​ប្រកាសថា លោក​មិន​ខ្លាច​ចំពោះ​ចំណាត់ការ​ណាមួយ​របស់​ហង្ស​មាស​នោះដែរ​។ លោក​បញ្ជាក់ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​មមាញឹក​នឹង​ការងារ​តាម​ខេត្ត ហើយក៏​មិន​មាន​ចេតនា​គេច​ចេញ​ណាមួយ​ដែរ​។​
​លោក​ថា មិន​មាន​ហេតុផល ដែល​នាំ​ឲ្យ​ហង្សមាស​សម្រេចចិត្តប្ដឹ​ង​លោក​ឡើយ ខណៈ​ដែល​លោក​នៅ​មិន​ទាន់​ចុះ​កុងត្រា​ផ្លូវការ​ណាមួយ​ជាមួយ​ផលិត​កម្មណា​នោះ ទេ គឺ​លោក​គ្រាន់តែ​បាន​ជជែក​លែង​ជា​មួយ​អ្នក​ភ្លេង និង​បុគ្គលិក​របស់​ក្លិប​ថោ​ន​ក្នុងពេល​ផឹកស៊ី​បាន​ម្ដង​ពីរ​ដង​ធ្វើឲ្យ ការទំនាក់ទំនង​មាន​ភាពល្អប្រសើរ បន្ទាប់​ពី​ខ្លួន​ប្រឡង​ធ្លាក់​ពី​កម្មវិធី Cambodia Idol ប៉ុណ្ណោះ​។
​លោក ម៉ៅ ហា​ជី បាន​សង្កត់ធ្ងន់ថា ការចុះ​កុងត្រា​ជាមួយ Cambodian Idol គឺ​គ្រាន់តែ​ចង​បេក្ខជន​បេ​ក្ខ​នា​រីកុំ​ឲ្យ​រត់ចោល​ការប្រឡង​មុនពេល កម្មវិធី​ត្រូវបាន​ពន្យារពេល ប៉ុន្តែ​ឥឡូវ​កម្មវិធី​ហ្នឹង​ចប់​ហើយ​។ លោក​ក៏​ស្នើ​ឲ្យ​ហង្សមាស​ស្វែងរក​ភស្តុ​តាងពិត​ប្រាកដ​ណាមួយ​ដែល​បាន បញ្ជាក់ថា លោក​ចុះ​កុងត្រា​៥​ឆ្នាំ​ជា​មួយ​ផលិតកម្ម​ថោ​ន​ដូច​អ្វី​ដែល​បាន​ប្រកាសឡើង ៕

4080413141

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya