ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​លាក់​ទុក្ខ​អាវុធ​កៃ​ច្នៃ​បញ្ជូន​មក​ស្នងការ​ចាត់​ការបន្ត​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​លាក់​ទុក្ខ​អាវុធ​កៃ​ច្នៃ​បញ្ជូន​មក​ស្នងការ​ចាត់​ការបន្ត​ ​

កំពង់ធំ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥!
​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឃាត់ខ្លួន​ខាងលើ​នេះ​! លោក​វរ​សេនីយ៏​ត្រី នួន គំនិត អធិការរង នគរបាល​ស្រុក​សណ្តាន់​បានឲ្យដឹង​ថា​ជនសង្ស័​យ​មាន​ឈ្មោះ វង វ៉ន ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស៊ីធរ​លិច ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បច្ចុប្បន្ន​មក សង់​លំនៅដ្ឋាន​ថ្មី​រស់នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​ដងកាំបិត ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ នៅ​មុនពេល​
​ឃាត់ សម្ថ​កិច្ច​យើង​មាន​ការសង្ស័យ​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក៏​ធ្វើ​ការឆែកឆេរ​នៅក្នុង ផ្ទះ​ក៏​ប្រទះ​ឃើញ​មាន​អាវុធ​កែច្នៃ​ដែល​សម្រាប់​ដាក់​រំសេវ​បាញ់​ចំនួន​២​ដើម ម៉ាស៊ីន​ត្រង់​ស៊ីន័រ ចំនួន​៣​គ្រឿង និង​ដុំ​ឆក់​ត្រី​១​គ្រឿង ដោយ​មាន​វត្ថុតាង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​គ្រប់គ្រាន់ សមត្ថកិច្ច​សុំ​ឃាត់ខ្លួន តែ​ត្រូវ​ជនសង្ស័យ​បដិសេធ សមត្ថកិច្ច​ក៏​សុំ​បទបញ្ជា​ពី​លោក​ព្រះរាជ​
​អាជ្ញា​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥! នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាព​ថា​ចំពោះ​អាវុធ​កែច្នៃ​នេះ ខ្លួន​បាន​ទិញ​ពី​គេ​ទុក​បាញ់​សត្វ ដុំ​ឆក់​ត្រី​ជា​របស់​គាត់ ហើយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រជា​របស់​គេ​ផ្ញើ​ខ្លះ​និង​ជា​របស់​គាត់​ខ្លះ​បន្ទាប់​ពី​កសាង​សំណុំរឿង​ចប់​
​សព្វគ្រប់​ក៏​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅកាន់​សាលាដំបូង​ខេត្ត​
​កំពង់ធំ ទៅតាម​និតិ​វិធី​នៃ​ច្បាប់ ៕
12341045_446432778875151_5825499035688081460_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya