ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមអាជីវក​លក់ដូរ​នៅ​សួន​សម្តេច​សង្ឃ​ជួន​ណាត ប្រតិកម្ម​នឹង​លោក សួស ថុល បញ្ឈប់​ពួកគាត់​លែង​អោយ​លក់ដូ​រ​ ​

ក្រុមអាជីវក​លក់ដូរ​នៅ​សួន​សម្តេច​សង្ឃ​ជួន​ណាត ប្រតិកម្ម​នឹង​លោក សួស ថុល បញ្ឈប់​ពួកគាត់​លែង​អោយ​លក់ដូ​រ​ ​

កំពង់ស្ពឺ​៖ ក្រុម​អាជីវករ​ជាង​៥០​នាក់​ដែល​ធ្លាប់​លក់ដូរ​នៅ​សួន​សម្តេច​សង្ឃ​ជួន​ណាត​បាន​ប្រតិកម្ម​ជាមួយ​លោក សួស ថុល នាយក​ទីចាត់ការ​ហិរញវត្ថុ​សាលាខេត្ត​កំពង់ស្ពឺ​ដែល​បាន​បញ្ឈប់​ពួកគាត់​លែង​អោយ​លក់​នៅ​ទីតាំង​នេះ​ហើយ​។​
បើតាម​សម្តី​អាជីវករ​ម្នាក់​ឈ្មោះ​រឿន ឆា​រ៉ាត់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​លក់​ប្រហិត​នៅ​សួន​សម្តេច​សង្ឃ​ជួន​ណាត​បាន​និយាយ​អោយ​ក្រុម​អ្នកយកព័ត៌មាន​យើង​ថា​លោក​សួស​ថុល​បាន​បញ្ឈប់​ពួក​គាត់​តាំង​ពី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ដោយ​សន្យា​ថា​ក្រោយពី​បញ្ចប់​ពិធី​បុណ្យ​អុំទូក​លោក​សួស​ថុល​ថា​អោយ​ពួក​គាត់​លក់​វិញ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​រហូត​ដល់​ថ្ងៃទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៥ លោក​សួស ថុល មិន​ព្រម​អោយ​លក់​វិញ​ដែរ​ទើប​ពួកគាត់​សំណូមពរ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​មេតា្ត​អនុញ្ញាត​អោយ​ពួក​គាត់​លក់​វិញ​ផង​ពីព្រោះ​ពួកគាត់​ជំពាក់​លុយ​ធនាគារ​ច្រើន​ណាស់​ដោយសារ​ខ្ចី​យកមក​ទិញ​អ៊ី​វ៉ាន់​មក​លក់​នៅ​សួន​សម្តេច​សង្ឃ​ជួន​ណាត​។​
ក្រោយ​ការចោទប្រកាន់​ខាងលើ​ពី​ក្រុម​អាជីវករ​អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ ទៅ​សាកសួរ​ព័ត៌មាន​ពី​លោក សួស ថុល លោក​បាន​និយាយថា​ការដែល​លោក​លែង​អោយ​ក្រុមអាជីវករ​លក់​នោះ​ដោយសារ​តែ​ឯកឧត្តម អ៊ូ សំ​អ៊ួន អភិបាលខេត្ត​កំពង់ស្ពឺ​ជា​អ្នកបញ្ជា​លែង​អោយ​លក់​៕​ដោយ​៖ ប្រា​ច ជ័យ​

DSC03625 DSC03626

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya