ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ក្មេង​ចាស់​៩​នាក់ កំពុង​សង្គ្រោះ ដោយសារ​ពុល​ជ្រក់ស្ពៃ​

ប្រជាពលរដ្ឋ​ក្មេង​ចាស់​៩​នាក់ កំពុង​សង្គ្រោះ ដោយសារ​ពុល​ជ្រក់ស្ពៃ​

​បាត់ដំបង ៖ ប្រជាពលរដ្ឋ ៩​នាក់ នៅ​ភូមិ​ក្រឡាពាស ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ទិញ​ជ្រក់ស្ពៃ យកមក​បរិភោគ​ធ្វើ​ឲ្យ​ពុល ក្អួត​ច​ង្អុ​រ រាក ងីងើ​ធ្ងន់ធ្ងរ​ទៅៗ រហូត​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ។​

 

​ជនរងគ្រោះ​ដោយសារ​ពុល​ជ្រក់ស្ពៃ​ចំនួន ៩​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង រួមមាន ១.​ឈ្មោះ ទិ​ត្យ តង ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ ២.​ឈ្មោះ ជុន ចៃ ភេទ​ស្រី អាយុ ៦០​ឆ្នាំ ៣.​ឈ្មោះ ជ ម៉ៅ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ៤.​ឈ្មោះ ទិ​ត្យ ជា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ៥.​ឈ្មោះ រឹត សាវ​ណ្ណ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ៦.​ឈ្មោះ ពៅ រតនា ភេទ​ស្រី អាយុ ១២​ឆ្នាំ ៧.​ឈ្មោះ ពៅ រតន​: ភេទ​ប្រុស អាយុ ៩​ឆ្នាំ ៨.​ឈ្មោះ ម៉ៅ ផាត់​សា ភេទ​ស្រី អាយុ ៩​ឆ្នាំ ៩.​ឈ្មោះ ម៉ៅ ផាន់​នី ភេទ​ស្រី អាយុ ៩​ឆ្នាំ​។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៦ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ឈ្មោះ ចាន់ ឡា ភេទ​ស្រី អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ឆក​ពោធិ៍ ឃុំ​ឈើទាល ស្រុក​បាណន់ បាន​ដើរ​លក់​ជ្រក់ ស្ពៃ​នៅ​ភូមិ​ក្រឡាពាស ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ​ខាងលើ​ទិញយក​ទៅ​បរិភោគ​។​

 
លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ស្រាប់តែ​អ្នក​ទាំង ៩​នាក់ ខាងលើ​ចាប់ផ្តើម​មាន​អាកា​រៈ ក្អួត​ធ្ងន់ធ្ងរ​ទៅៗ រហូត​បញ្ជូនទៅ​មន្ទីរពេទ្យ​។ តាម​ចំលើយ​អ្នកដើរ​លក់​ជ្រក់ស្ពៃ​បាន​និ​យា​យា​ថា ជ្រក់ស្ពៃ​ដែល​ខ្លួន​ដើរ​លក់​នោះ គឺ​លើក​ពី​អ្នកលក់​ម្នាក់ទៀត​នៅ​ផ្សា​របាយ​ដំរាំ ។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​រក​ប្រភព​នៃ​ការ​បង្កហេតុ ៕fafa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya