ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » វៀតណាម ជិត​១០​នាក់ ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​និង​ត្រៀម​បណ្តេញចេញ​សប្តាហ៍​ក្រោយ

វៀតណាម ជិត​១០​នាក់ ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​និង​ត្រៀម​បណ្តេញចេញ​សប្តាហ៍​ក្រោយ

​ភ្នំពេញ​៖ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍ និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សីឡា បាន​ប្រាប់ថា ក្រោយពី​មាន​ករណី​ជនបរទេស​មក​ស្នាក់នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ នៅ​រសៀល​ម៉ោង​៤ ថ្ងៃទី​៣​ធ្នូ ២០១៥ ក្រុម​ជំរឿន​រាជធានី​ភ្នំពេញ នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជន​បរទេស​ចំនួន​៨ នាក់ ជា​ជនជាតិ វៀតណាម ពីបទ លួច​ឆ្លងដែន ស្នាក់​នៅ​ខុសច្បាប់​គ្មាន​លិខិត​ឆ្លងដែន នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ យក​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី អនុវត្ត តាម​ច្បាប់​អន្តោប្រវេសន៍ ពោល​និង​ត្រូវ​បណ្តេញចេញ ។​
​យោងតាម​មាត្រា ទី ២៩ ច្បាប់​ស្តីពី​អន្តោរ​ប្រវេ​ស បានចែង​ថា ជនបរទេស​ណា ដែល គ្មាន​ការអនុញាត ហើយ​ចូល មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលួច លាក់​បន្លំ ឫ ល្បិច​ផ្សេង ទៀត​ដែល ផ្ទុយ​ពី​បទ​បញ្ញា​តិ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់​គុក​ពី​បី ខែ​ដល់ ៦​ខែ មុន​និង​បណ្តេញចេញ ត្រូវ​ផ្តន្ទាទោស ដូចគ្នា​នឹង​ជនល្មើស ចំពោះ​ជន​ណា​ដែល​ផ្តល់ជំនួយ ឫ ជួយ​លាក់បាំង​ក្នុង​ការបញ្ចូល ជនបរទេស ដែល​គ្មាន​ការអនុញាតិ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​ឯ​ភ្ញាក់​ងារ​រាជការ មាន​សមត្ថកិច្ច រូប​ណា ដែល​ជា​អ្នកសមគំនិត​ឫ ជួយ​សម្រួល​ក្នុង​ការប្រព្រឹត្ត បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស ដាក់​គុក​ពី ១​ខែ​ដល់​១​ឆ្នាំ ហើយ​មន្ត្រី​រាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការ ធ្វេសប្រហេស ខ្វះ​ការ​ប្រុងប្រយត្ន័ ឫ មិន គោរព​បទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែក​រដ្ឋបាល មធ្យោបាយ សម្ភា​រះ​ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើស ត្រូវ​រឹម​អូស ទុកជា​សម្បត្តិ រដ្ឋ​ដោយ​តុលាការ ៕
03-12-2015d64171

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya