ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ហង្ស​មាស​ថា បើ​លោក ម៉ៅ ហា​ជី មិន​ចូល​ខ្លួន​ដោះស្រាយ​ទេ ចំណាត់ការ​ចុងក្រោយ​គឺ​ដីកានាំខ្លួន​ ​

ហង្ស​មាស​ថា បើ​លោក ម៉ៅ ហា​ជី មិន​ចូល​ខ្លួន​ដោះស្រាយ​ទេ ចំណាត់ការ​ចុងក្រោយ​គឺ​ដីកានាំខ្លួន​ ​

ភ្នំពេញ ៖ មកទល់ពេលនេះ លោក​ម៉ៅ ហា​ជី នៅ​មិនទាន់​ចូលខ្លួន​ដោះស្រាយ​រឿង​ផលិតកម្ម​ហង្ស​មាស​ប្តឹង ក្រោយ​លេចឮ​ថា​ចុះកិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថោ​ន​ទេ​។ ព័ត៌មាន​ចុងក្រោយ​លេចឮ​ពី​ផលិតកម្ម​ហង្ស​មាស​ថា ផលិតកម្ម​លែង​យោគយល់​ទៀតហើយ គឺ​ត្រូវតែ​ចាត់ការ​តាមច្បាប់ ដោយសារ​ម៉ៅ ហា​ជី មិន​ទៅ​ដោះស្រាយ គឺ​គេចវេះ​រហូត ។​
​រឿងរ៉ាវ​ចម្រូងចម្រាស​រំលោភ​កិច្ចសន្យា​របស់​អតីត​បេក្ខជន​កម្មវិធី Cambodian Idol ម៉ៅ ហា​ជី បាន​បន្ត​អូសបន្លាយ​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ ពោល​គឺ​ក្រោយពី​បេក្ខជន​រូប​នេះ​សម្រេចចិត្ត​ចុះកិច្ចសន្យា​ជាមួយ ផលិតកម្ម​ថោ​ន​មក ។ ដោយ​គ្មាន​ជម្រើស​ទូរទស្សន៍​ហង្ស​មាស​បាន​សម្រេចចិត្ត​ប្តឹង​ម៉ៅ ហា​ជី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច្នេះ​គេ​ត្រូវ​ប្រឈម​នឹង​ការចាត់ការ​តាម​ផ្លូវច្បាប់ ។ ម៉ៅ ហា​ជី នឹង​ត្រូវ​សង​ថ្លៃ​ជំងឺ​ចិត្តច្រើន​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​គេច​ចេញ​មិន​ព្រម​ចូល​ខ្លួន​ដោះស្រាយ ក្នុងពេល​ហង្ស​មាស​ទុក​ឱកាស​ឲ្យចូល​បកស្រាយ​ច្រើន​លើក​រួច​ទៅ​ហើយ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​មាស រិទ្ធ អគ្គនាយករង​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល ថ្មីៗ​កន្លងមក ។​
​លោក មាស រិទ្ធ បញ្ជាក់ថា «​ពេល​នេះ​ហង្ស​មាស​សម្រេច​ឲ្យ​មេធាវី​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ។ តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​ហា​ជី​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ហើយ​បើ​នៅតែ​មិន​ព្រម​ចូល​ខ្លួន​ដូច​អ្វី​ដែល​ខាង​ហង្ស​មាស​ព្យាយាម​ទាក់ទង ទៅ​មិន​បាន​សម្រេច​ទៀត​នោះ គឺ​ចំណាត់ការ​ចុង​ក្រោយ​នឹង​ចាប់ខ្លួន​តែម្ដង​» ។​
​នៅ​ក្នុង​បណ្ដឹង​នោះ ហង្ស​មាស​ទាមទារ​ឲ្យ​លោក​ម៉ៅ ហា​ជី ដោះស្រាយ​ចំពោះ​បទល្មើស​ទៅ​លើ​កម្មវិធី Cambodian Idol ដោយ​កំណត់​ឲ្យ​សងជំងឺចិត្ត ។ ទូរទស្សន៍​បាន​ទុក​ពេល​ឲ្យ​ម៉ៅ​ហា​ជី ជាច្រើន​ថ្ងៃ​ហើយ ប៉ុន្តែ​លទ្ធផល​គេ​នៅតែ​បិទ​ទូរស័ព្ទ ហើយ​បើ​លើក​ទូរស័ព្ទ​គឺ​គ្រាន់តែ​ដឹង​ថា​ហង្ស​មាស​បិទ​ចោល​តែម្ដង ហេតុនេះ​ទើប​ហង្ស​មាស​ដាក់​ពាក្យបណ្ដឹង ហើយ​ស្នើឲ្យ​តុលាការ​អនុវត្ត​ដីកា​កោះហៅ ឬ​ចាប់ខ្លួន​ដើម្បី​ឲ្យ​ដោះស្រាយ ។ បន្ថែម​លើ​នេះ លោក​មាស រិទ្ធ លើកឡើងថា «​វា​គឺជា​ការ​ហួសពេល​ហើយ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការយោគយល់ គឺមាន​តែ​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ ព្រោះ​ទូរទស្សន៍​បាន​ទុក​ពេល​ឲ្យ​ម៉ៅ ហា​ជី ជាច្រើន​ថ្ងៃ​ដើម្បី​ចូល​ខ្លួន​មក​ដោះស្រាយ ប៉ុន្តែ​ស្ងាត់ឈឹង​» ។​
​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក​ម៉ៅ ហា​ជី បានទេ ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​អ្នកចម្រៀង​រូបនេះ​បញ្ជាក់ថា មូលហេតុ​ដែល​ម៉ៅ ហា​ជី​សម្រេចចិត្ត​ចុះកិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថោ​ន ព្រោះតែ​គេ​មិន​បាន​មើល​កិច្ចសន្យា​ច្បាស់លាស់​របស់​ផលិតកម្ម​ហង្ស​មាស ។ ការ​ចូល​ប្រឡង​ដល់​វគ្គ Live Show នៃ​កម្មវិធី​ខេ​ម​បូ​ឌៀន​អាយដ​ល បេក្ខជន​ទាំង​១២​នាក់​ចុងក្រោយ​បាន​ចុះ​កិច្ចសន្យា​រយៈពេល​មួយឆ្នាំ ។​
​អ្នក​ចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន​លោក​មាស សុខ​រតនៈ បញ្ជាក់ថា លោក​មិន​ដឹង​រឿង​ផលិតកម្ម​លុប​កិច្ចសន្យា​ចោល ឬ​ត្រូវ​ដោះស្រាយ​បែបណា​ទេ ដើម្បី​ឲ្យ​លោក ហា​ជី ក្លាយ​ជា​អ្នកចម្រៀង​ពេញ​សិទ្ធិ​នោះ ប៉ុន្តែ​លោក​គិតថា ម៉ៅ ហា​ជី គួរ​ដោះស្រាយ​ជាមួយ​ហង្ស​មាស​ឲ្យបាន​រួចរាល់​សិន មុន​ពេល​ក្លាយ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ។​
​មហាជន​កំពុង​តាមដាន​រឿង​នេះ ដោយ​ខ្លះ​គិតថា ម៉ៅ ហា​ជី មិនដឹង​ជួប​បញ្ហា​អ្វី​ទៀត​ទេ​។ បើ​គេ​កុំ​ងាក​ទៅ​ផលិតកម្ម​ផ្សេង​នោះ ហង្ស​មាស​អាច​នឹង​ផ្តល់​ការងារ​ជាច្រើន​បន្តបន្ទាប់​តាម​ផែនការ ។ ជាក់ស្តែង​ក្នុង​ពិធី​បុណ្យ​អុំទូក​បេក្ខជន​ប្រឡង​ក្នុង​កម្មវិធី​ខេ​ម​បូ​ឌៀ ន​អាយ​ដល​ជា​ច្រើន​នាក់ ត្រូវ​ហង្ស​មាស​ឲ្យ​សម្តែង​នៅ​មុខ​ទស្សនិកជន​ច្រើន​កុះករ​អត់​ឃើញ​តែ​ហា​ជី ៕

edf97cf6-3995-4d7e-bc97-cc8696031e78 66591eaf-4226-4c0d-ae5e-253f143c31fc66591eaf-4226-4c0d-ae5e-253f143c31fc edf97cf6-3995-4d7e-bc97-cc8696031e78

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya