ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក សំ សាវុធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ស្វាយរៀង កំពុង​ត្រូវប៉ាន់ ​

លោក សំ សាវុធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ស្វាយរៀង កំពុង​ត្រូវប៉ាន់ ​

ខេត្ត​ស្វាយរៀង​៖ មន្ត្រី​ជាច្រើន​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ស្វាយរៀង បាន​ទំលាយ​ឲ្យដឹងថា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ លោក​ប្រធាន​មន្ទីរ សំ សាវុធ ដែល​ជា​ចៅហ្វាយ​របស់​ខ្លួន​ត្រូវប៉ាន់​កាន់តែខ្លាំង​ឡើងៗ រហូតមកដល់​ពេលនេះ​រូបគាត់​បាន​សល់​ប្រាក់​ហូរហៀរ​មិន​ចាញ់​អ្នកមាន​មុនៗ​នៅ​ក្រុង​ស្វាយរៀង​ប៉ុន្មាន​ទេ ។​
​ប្រភព​បានឲ្យដឹង​ថា​កាល​ដែល​លោក​ប្រធាន​មន្ទីរ សំ សាវុធ ត្រូវប៉ាន់​ខ្លាំង​មិនមែន​ដោយសារ​ការ​តែ​ការប្រកប​អាជីវកម្ម​នោះ​ទេ គឺ​ដោយសារ​មុខតំណែង​របស់​គាត់​ជា​ប្រធាន​មន្ទីរ និង​គាត់​កាន់តំណែង​ចំ​ពេល​ដែល​មន្ទីរ​មាន​ខ្ទង់ចំណាយ​ច្រើន​លើ​គ្រប់​ផ្នែក បូក​រួម​និង​ជញ្ជីង​ថ្លឹង​រថយន្ត​ទៀត​នោះ បាន​ធ្វើឲ្យ​គាត់​ត្រូវប៉ានតែម្តង ។​
​ប្រភព​បានឲ្យដឹងថា ក្នុង​មួយៗ​ឆ្នាំ​លោក​ប្រធាន​មន្ទីរ សំ សាវុធ អាច​កិបកេង​ថវិកា​ជាតិ​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន​មិនតិច​ជាង ៣០០​លាន​រៀល​នោះទេ ។ ក្រៅ​ពី​ការ​កិបកេង​ថវិកាជាតិ​លោក​ប្រធាន​មន្ទីរ សំ សាវុធ ក៏​ទទួលបាន​ផលប្រយោជន៍​ខ្ទង់រយ​លាន​រៀល​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​គេ​ដាក់​នៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ ១​ស្ថិន​នៅក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង បូករួម​ជាមួយ​និង​ចំណូល​ពី​ការ​ធ្វើ​ផ្លាក​លេខ​ឡាន ម៉ូតូ និង​ការធ្វើ​ប័ណ្ណបើកបរ​រួម​និង​ការធ្វើ​ឈៀករថយន្ត​ផង​នោះ ទើប​ធ្វើ​ឲ្យ​ប្រធាន​មន្ទីរ​មួយ​នេះ ត្រូវប៉ាន​ក្លាយជា​អ្នក​មាន​ដោយ​មិន​ពិបាក​រកស៊ី លីសែង ។​
​ប្រភព​បាន​បន្តថា ទោះបី​លោក សំ សាវុធ ត្រូវប៉ាន់​ក្លាយជា​អ្នក​មាន​ធំ ប៉ុន្តែ​រូបគាត់​មិនសូវ​គិតគូរ​នឹកនា​ដល់​មន្ត្រី​ដែល​កំសត់​រក​ព្រឹក​ខ្វះ​ល្ងាច​ទេ ផ្ទុយទៅវិញ​រូបគាត់​យកចិត្តទុកដាក់​តែ​មន្ត្រី​ដែល​វៃ​អែប​ស៊ី​អប​ចេះ​លុត​ក្រាម និង​ពូកែ​រកលុយ​ជូន​គាត់​តែប៉ុណ្ណោះ ។ ដោយ​បញ្ហា​បែប​នេះ​បាន​ធ្វើឲ្យ​មន្ត្រី​មួយចំនួនធំ​មិនស្រូវ​ពេញចិត្ត​លោក​ប្រធាន​មន្ទីរ ដោយសារតែ​លោក​ប្រធាន​មន្ទីរ​ពេញចិត្ត​តែ​មន្ត្រី ៣-៤​នាក់​ដែល​ពូកែ​លុតក្រាប​ចំពោះ​រូប​គាត់ ។​
​ទាក់ទង​ព័ត៌មាន​នេះ​អ្នកយកព័ត៌មាន​អរិយធម៌​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក សំ សាវុធ បានទេ ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល  រង់ចាំ​ស្វាគមន៍​ទទួល​ការបំភ្លឺ​តប​ពី​លោក​ប្រធាន​មន្ទីរ​ដោយ​សេចក្តី​រីករាយ ៕

1521pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya