ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់​បើក​រ៉ឺម៉ក​ដឹក​បន្លែ ត្រូវ​រថយន្ត​កៀរ​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះ​រងរបួស​ធ្ងន់​

បុរស​២​នាក់​បើក​រ៉ឺម៉ក​ដឹក​បន្លែ ត្រូវ​រថយន្ត​កៀរ​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះ​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ម្នាក់​រងរបួស​បែកក្បាល ម្នាក់​គ្រេចជើង ខណៈ​កំពុងបើក​រ៉ឺម៉ក​ដឹក​បន្លែ ត្រូវ​រថយន្ត​បើក​កៀរ​រុញ​ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃទី​៣ ខែធ្នូ នៅ​ចំណុច​មុខ​ដេប៉ូ​លក់​ស័ង្កសី ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 
​នៅ​មុនពេល​កើតហេតុ គាត់​ជិះ​រ៉ឺម៉ក​ដឹក​បន្លែ​២​នាក់ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយ​គ្រឿ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បើក​កៀរ​ពីក្រោយ​បណ្តាលឱ្យ​រ៉ឺម៉ក​របស់គាត់​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះថ្ម​ធ្វើ​ឲ្យ​រងរបួស​អ្នកបើក​រ៉ឺម៉ក​គ្រេចជើង​ម្ខាង និង​អ្នករួមដំណើរ​ជាមួយ​បែកក្បាល​ហូរឈាម​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​បាត់ស្រមោល ។​

 
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ រីឯ​រ៉ឺម៉ក​ដឹក​បន្លែ​ដែល​ខូចខាត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង រីឯ​ជញ្ជាំង​ផ្ទះ​ក៏​មិនមាន​ខូចខាត​ដែរ ៕dfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya