ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ស្ត្រី​២​នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ចូលទៅ​វាយដំ​និង​យក​សឺ​រុំាង​ចាក់​ថ្នាំ​ចាក់​ត្រូវ​៣​ម្ជុល ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ ​

ស្ត្រី​២​នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ចូលទៅ​វាយដំ​និង​យក​សឺ​រុំាង​ចាក់​ថ្នាំ​ចាក់​ត្រូវ​៣​ម្ជុល ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ ​

ខេត្ត​ត្បូងឃ្មំ​៖ ស្ត្រី​ចំនួន​២​នាក់​ត្រូវជា​បងប្អូន​ជីដូន​មួយ​និង​គ្នា ត្រូវ​បាន​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់​ធ្វើរ​ទារុណកម្ម​វាយតប់ និង​យក​សឺ​រុំាង​ចាក់​ថ្នាំ​ចាក់​ត្រូវ​៣​ម្ជុល បណ្តាលឱ្យ​រង របួស​យ៉ាងដំណំ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង​២០ នាទី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​សំពៅ​ផុស​ថ្មី​ឃុំ​ជី​រោ ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​បញ្ជាក់​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​ទាំង​ពីរ​នាក់​ទី​១ ឈ្មោះ ពាង ស្រីអូន ហៅ​ឡី អាយុ​២៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ឈ្មោះ ឡេង ស្រី អាយុ​៤៥​ឆ្នាំ​ត្រូវ​ជា​បងស្រី​សាច់​ខាង​ប្តី​(​បងថ្លៃ​) ។​
​ប្រភព​ក៏​បាន​បន្ត​ឱ្យដឹងថា បើ​តាម​ការបំភ្លឺ​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ពាង ស្រីអូន បានឱ្យដឹង​ថា​ជនល្មើស​ដែល​បាន​ធ្វើ​សកម្មភាព មក​លើ​រូបគាត់​គឺជា​មនុស្ស​ស្រី ស្លៀក​ឈុតខ្មៅ បាន​វាយតប់​ទាត់​ធាក់​និង​យក​ម្ជុល​ស៉ីរ៉ា​ង ពេទ្យ​ចាក់​រងរបួស​៣​កន្លែង (៣​ម្ជុល​តែ​មិនដឹង​ថា​ជា​សារធាតុ​អ្វី​នោះ សម្មត្ថកិច្ច​មិន​បាន​បញ្ជាក់​)​ហើយ​មុនពេល​កើតហេតុ គាត់​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​ក្នុង​ភូមិ​ម្រាម​ទាក​។​
​ចំណែក​កាល​រសៀល​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ត្រី​រងគ្រោះ​បាន​មាន​បញ្ហា​ទំនាស់​រឿង​លុយកាក់​បន្តិចបន្តួច​ជាមួយ មនុស្ស​ម្នាក់​ដែល​ជា​ប្រពន្ធ​ទាហាន​នៅ​ភូមិ​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ​។​
​ចំណែក​ការបំភ្លឺ​របស់​ឈ្មោះ ឡេង ស្រី បានឱ្យដឹង​ថា​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​មកលើ​រូប​គាត់​គឺជា​មនុស្ស​ប្រុស​ស្លៀកពាកឈុ​ត់ខ្មៅ​រាង​ស្គម​ខ្ពស់​បាន​ចូល​ធ្វើ​សកម្មភាព​វាយ​និង​ចង​រូបគាត់ ក្នុង​បន្ទប់​របស់​គាត់ ដែល​គាត់​ដេក​ម្នាក់​ឯង​នៅលើ​ផ្ទះ ចំណែក ឈ្មោះ ពាង ស្រីអូន ដេក​នៅ​បន្ទប់​មុខ ផ្នែក​ខាងក្រោម​(​ផ្ទះថ្ម​២​ជាន់​)​។​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់​ទៀត់​ថា ក្រុម​ជនល្មើស​មិន​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​ទាំងអស់​។
​បច្ចុប្បន្ន​ករណីនេះ សមត្ថកិច្ច កំពង់ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ​កសាង​សំណុំរឿង​តាម​នីតិវិធី​ដើម្បី​ឈាន​ទៅដល់​ការវែកមុខ​ជនល្មើស​ឈាន​ទៅ​ចាប់​ឃាត់​ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

12341349_446351108883318_5181287356551083682_n 12346450_446351125549983_5947305487098353039_n 12347842_446351082216654_3081332319716734278_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya