ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ជា​២ យ៉ាង​អាណោចអាធ័ម​ ​

ស្ត្រី​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ជា​២ យ៉ាង​អាណោចអាធ័ម​ ​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ជា​ពីរ​កំណាត់ មើលទៅ​គួរ​ឲ្យ​តក់ស្លុត និង​រន្ធត់​ជា​ទីបំផុត ខណៈ​ដែល​ជិះ​កង់​ឆ្លងផ្លូវ​រថភ្លើង​ក្នុង​បំណង​ទៅ​ទិញ​ម្ហូប ប៉ុន្តែ​ចៃដន្យ​បាន​ទាក់​កង់​ដួល​ទៅ​លើ​ផ្លូវ​រថភ្លើង ស្របពេលនោះ​ស្រាប់តែ​រថភ្លើង​មកដល់​ក៏​កិន​ពី​លើ​តែម្តង ។
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​ស្ត្រី​រងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ អូន លក្ខិណា អាយុ​២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​កំពង់ព្រះ ឃុំ​កំពង់​លើ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ៕
12299155_446167798901649_4343412690249088075_n 12295369_549634055214194_7887028184545372728_n 12289488_446167778901651_6832653777745302077_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya