ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ​៣​នាក់ កាន់កាប់​អាវុធ​ខុសច្បាប់ ​

ប៉ូលិស​ចាប់​ជនសង្ស័យ​៣​នាក់ កាន់កាប់​អាវុធ​ខុសច្បាប់ ​

ភ្នំពេញ​៖ កាលពី​ម៉ោង​៣ ទៀប​ភ្លឺ ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ ២៨​គ្រួសារ  ក្រុមទី​០៤  ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ជនល្មើស​ទី​១​ឈ្មោះ ខុម ម៉ៅ ភេទ​ប្រុស  អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដេក​តាម សំ​យ៉ាប​ផ្ទះ​គេ ម្ដុំ​សួន​វត្តភ្នំ សង្កាត់​វត្តភ្នំ​, ទី​២ ឈ្មោះ​យ៉ា ខុន ហៅ​ហ៊ួ​រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ  មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ បន្ទប់​ជួល សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ទី​៣ ឈ្មោះ យស់ មករា ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ រើស​អេតចាយ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ក្រុងភ្នំពេញ​។​
​ភស្តុតាង​ដែល​ប្រមូលបាន រួម​មាន​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​១​ដើម ដង្កាប់​កែច្នៃ ដង​សម្រាប់​កាច់ករ​ម៉ូតូ​១ ដែក​លួស​កែច្នៃ ស​សៃ​១ និង​ម៉ូតូ ១​គ្រឿង​ម៉ា​កសុយ​សូ​គី​ស្តេប ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ​.​ព ៩០៨ ។​
​មុនពេល​កើតហេតុ តំណាង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បាន​ល្បាត តាម​ដងផ្លូវ​២៨​គ្រួសារ  ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឃើញ​ម៉ូតូ​ជនសង្ស័យ ជិះ​គ្នា​៣​នាក់ ជនសង្ស័យ ជា​ម្ចាស់​ម៉ូតូ ឈ្មោះ​យ៉ា ខុន ហៅ ហ៊ួ​រ ជា​អ្ន​បើក​ម៉ូតូ ហើយ​ជនសង្ស័យ​ឈ្មោះ ខុម ម៉ៅ ជិះ​កណ្ដាល ចំណែក ជនសង្ស័យ​ឈ្មោះ យស់ មករា ជិះ​ពី​ក្រោយ​ពេល​នោះ​កម្លាំង​ល្បាត បាន​ហៅ​ឲ្យ​ឈប់ ធ្វើការ​ត្រួតពិនិត្យ ហើយ​នៅ​ក្រោម កែប​ម៉ូតូ មាន​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​១​ដើម ដង្កាប់​កែច្នៃ ដង​សម្រាប់​កាច់ករ​ម៉ូតូ​១ ដែក​លួស​កែច្នៃ ស​សៃ​១ ពេលនោះ​សមត្ថកិច្ច ធ្វើការ​ដកហូត នាំខ្លួន​ជនសង្ស័យ មក​សាកសួរ និង​ឃាត់ខ្លួន​តែម្ដង​៕
CH-00078

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya