ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » លោក សោម មុន្នី កំពុង​ត្រូវប៉ាន់​នឹង​ផលប្រយោជន៍​ពី​ឃ្លាំង​ក្រុមហ៊ុន​ ​

លោក សោម មុន្នី កំពុង​ត្រូវប៉ាន់​នឹង​ផលប្រយោជន៍​ពី​ឃ្លាំង​ក្រុមហ៊ុន​ ​

ភ្នំពេញ​៖ ក្រុម​មន្ត្រី​នគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ​អះអាងថា លោក​សោម មុន្នី កំពុង​បង្ក​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ជាពិសេស​ឃ្លាំង​ស្តុក​ទំនិញ ។ គេ​អះអាង​ថា រោងចក្រ សហគ្រាស សិប្បកម្ម​ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ រាប់សិប​កន្លែង សុទ្ធតែ​ត្រូវ​បង់​ប្រាក់​ឲ្យ​លោក​សោម មុន្នី ។ លោក​សោម មុន្នី បាន​ផល​ប្រយោជន៍​ច្រើន​សន្ធឹកសន្ធាប់​ពី ទីតាំង​វិនិយោគ​ទាំងនេះ ។
លោក​សោម មុន្នី ទទួលបន្ទុក​ការងារ​គ្រប់គ្រង​លុយកាក់​ផ្នែក​វិនិយោគ និង​អាជីវកម្ម​ដូចជា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ភោជនីយដ្ឋាន​ជាដើម ។ មាន​ទីតាំង​អាជីវកម្ម សិប្បកម្ម ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ រោងចក្រ​សហគ្រាស​តូចធំ រាប់សិប​កន្លែង​សុទ្ធតែ​ត្រូវ​បង់​ប្រាក់​ឲ្យ​លោក សោម មុន្នី ជា​រៀងរាល់​ខែ ។ ប្រសិនបើ​ខកខាន​ក្នុង​ការបង់ប្រាក់ មុខ​ជា​ត្រូវ​រំខាន​ការរកស៊ី​មិនខានឡើយ ។
​ប្រភព​រាយការណ៍​ថា លោក​សោម មុន្នី បាន​និង​កំពុង​បង្ក​ភាពអនាធិបតេយ្យ​ខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល ធ្វើ​ឲ្យ​អ្នកវិនិយោគ ក៏ដូចជា​អាជីវករ​តូច​ធំ​មិន​សប្បាយចិត្ត ។ នេះ​ជា​អ្វី​ដែល​គេ​អះអាងថា ក្នុង​ផលប្រយោជន៍​បុគ្គល លោក​សោម មុន្នី បាន​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​ជាតិ​ត្រូវ​អាប់ឱន ។ មានន័យ​ថា មិន​ត្រឹមតែ​អាជីវករ​ក្នុង​ស្រុក​នោះទេ ដែល​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​លោក​សោម មុន្នី សូម្បី​តែ​វិនិយោគិន​បរទេស ក៏​មិន​សប្បាយចិត្ត​ដែរ ៕

W@t-0512

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya