ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​ឈ្មួញ កំពុង​សម្រុក​ប្រមូល​ទិញ​ឈើ​ប្រណីត ពី​ដែនជម្រកសត្វព្រៃ លំផាត់ ជ្រក​ក្រោម​រោងចក្រ​កែច្នៃ​ឈើ ​

ក្រុម​ឈ្មួញ កំពុង​សម្រុក​ប្រមូល​ទិញ​ឈើ​ប្រណីត ពី​ដែនជម្រកសត្វព្រៃ លំផាត់ ជ្រក​ក្រោម​រោងចក្រ​កែច្នៃ​ឈើ ​

ភ្នំពេញ​៖ បើ​តាម​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​រោងចក្រ​អារ​ឈើ​នេះ បាន​ប្រាប់ឲ្យដឹង​ថា កាលពីមុន ថៅកែ​រោងចក្រ​អារ​ឈើ​នេះ ជា​ជនជាតិ​ចិន ប៉ុន្តែ​ផ្អាក​សកម្មភាព ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​សព្វថ្ងៃនេះ ពួកគាត់​បាន​ឃើញ​ជន​ជាតិខ្មែរ ម្នាក់​ឈ្មោះ ពេញ ជា​អ្នកមើលការខុសត្រូវ​។​
​រោង​កែច្នៃ​ឈើ​មួយ​កន្លែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំ ជា​រៀងរាល់​យប់ គេ​សង្កេតឃើញ គោយន្ត​កន្ត្រៃ ប្រមាណ​៤-៥​គ្រឿង ដឹក​ឈើប្រណិត​ធ្នង់ ចូល​មក​ស្តុក ក្នុង​រោងចក្រ​នេះ​។​
​ប្រភព​ដដែល​បន្តថា កម្មក​រោងចក្រ​អារឈើ​ខាងលើនេះ ត្រូវបាន​ថៅកែ នៅ​ភ្នំពេញ ផ្តល់​លុយ​អោយ​ជា​ប្រចាំ សម្រាប់​ដោះស្រាយ​ជីវភាព​។ កម្មករ​ខ្លះ មាន​គោយន្ត​ក​ន្រៃ្ត ទៅ​កាប់​ឈើ ក្នុង​ដែន​ជម្រក​លំផាត់ ដោយ​ដឹក​ឆ្លងកាត់ ចំការអណ្តូង​ប្រេង​ហ័ង​អាញ់​លំផាត់​។ ជាងនេះទៅទៀត ក្រុម​ឈ្មួញ​ដែល​ផ្តល់​លុយ​ឲ្យ​បក្ខពួក ដៃជើង កម្មករ​ចូល​កាប់ និង​ដឹកឈើ ក្នុង​ដែន​ជម្រក​លំផាត់​នេះ ម្នាក់​ជា​មន្ត្រី​អាវុធហត្ថ ខេត្ត​រតនគិរី និង​ម្នាក់​ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ ជា​ខ្នងបង្អែក ដ៏​រឹងមាំ ក្រោមរូបភាព​សត្វ​កណ្តៀ​ជញ្ជូន​អាចម៍​ដី ធ្វើ​ដំបូក​អីចឹង​។​
​ជា​ការកត់សម្គាល់ រោងចក្រ​អារឈើ​នេះ មាន​ទីតាំង​នៅ​ភូមិ ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី គឺ​ពុំ​មាន​ស្លាក​យីហោ ត្រឹមត្រូវ​នោះ​ទេ មិនដឹងថា មាន​ច្បាប់ទម្លាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ដែរ​រឺ​យ៉ាងណា​នោះ​ទេ​។ ក្នុង​រយៈពេល​១​សប្តាហ៍ មាន​រថយន្ត​ធុន​ធំ​១​ទៅ​២​គ្រឿង ចូល​រោងចក្រ​នេះ រួច​ដឹក​ឈើប្រណិត ទៅ​វៀតណាម ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ដោយ​ដាក់​ជំនៀរ​ឈើ និង​ឈើ​អារ​ពីលើ ដើម្បី​បិទបាំង​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​៕

SP0011 SP0012 SP0014

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya