ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្រុម​សម្ពន្ធ័​សហជីព​យក​ញត្តិ​ជូន​រដ្ឋសភា ហើយ​ព្រមាន​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​កែប្រែ​សេចក្តីព្រាងច្បាប់ ស្តី​ពី​សហជីព​ ​

ក្រុម​សម្ពន្ធ័​សហជីព​យក​ញត្តិ​ជូន​រដ្ឋសភា ហើយ​ព្រមាន​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​កែប្រែ​សេចក្តីព្រាងច្បាប់ ស្តី​ពី​សហជីព​ ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បណ្តា​សហជីព​មួយចំនួន​បាន​ចាប់ផ្តើម​យក​ញត្តិ​ដាក់ជូន​រដ្ឋសភា ដើម្បី​ស្នើសុំ​ចរចា​ទាមទារ​ឱ្យមាន​ការកែប្រែ​សេចក្តីព្រាងច្បាប់ ស្តី​ពី​សហជីព​។ ក្រុម​សហជីព​ទាំងនោះ បាន​ព្រមាន​ថា បើ​វិមាន​រដ្ឋ​សភា មិន​មាន​ការកែប្រែ លើ​សេចក្តីព្រាងច្បាប់​នេះ​ឡើង​វិញ​ទេនោះ ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ។​
​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ប្រាប់​អ្នកុ​យក​ព័ត៌មាន​អោយដឹង​ថា អ្នក​ដែល​ទៅ​ដាក់​ញត្តិ​នៅ​វិមាន​រដ្ឋ​សភា នៅ​ថ្ងៃនេះ​មាន​តែ​តំណាង​សហជីព​ធំ​ប៉ុណ្ណោះ ក្នុងនោះ​មានដូចជា លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោកស្រី កេ​ន ឆេង​ឡាង សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​កម្ពុជា លោក សៀង សម្បត្តិ រួម​ទាំង​ថ្នាក់​ដឹកនាំ​សហជីព​ធំៗ​មួយចំនួន ។​
​លោក​ថា គោលដៅ​សំខាន់​ក្រុម​សហជីព​មួយក្រុម លើកគ្នា​ទៅ​រដ្ឋសភា ដើម្បី​សុំ​ជួបពិភាក្សា​ជាមួយ​សម្តេច ហេង សំរិន ធ្វើយ៉ាងណា​ឱ្យមាន ការពិភាក្សា​អំពី​ច្បាប់​នេះ​ឡើងវិញ ដោយ​សហជីព​មិន​ចង់ឱ្យ​មាន​ច្បាប់​សហជីព​នេះ​ទេ ហើយ​បើ​មាន​ច្បាប់​នេះ​ត្រូវ​តែ​បង្ក​ឱ្យ​ងាយស្រួល​ដល់​សហជីព​។​
​លោក ប៉ាវ សុីណា និយាយថា​៖ «​យើង​ចង់​សម្តែង​កង្វល់​ថា ច្បាប់​សហជីព​នេះ គឺ​យើង​មិន​អាច​ទទួលយកបាន ហើយ​ឱ្យ​សភា​អនុម័ត ដោយ​ទទួលយក Comment ទាំង​៥២​ចំណុច របស់​សហជីព​ទៅ​ដាក់ចូល​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព​នេះ ហើយ​ធ្វើ​ការកែប្រែ​ឡើងវិញ បើ​មិន​ដូច្នោះ​ទេ​នឹង​មាន​ការធ្វើ​បាតុកម្ម កូដកម្ម ទ្រង់ទ្រាយ​ធំ​តែម្តង​» ។​
​សូម​ជំរាប​ថា សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​បាន​បញ្ជូលទៅ​រដ្ឋសភា​។ សេចក្តីព្រាងច្បាប់​នេះ ក៏​ត្រូវបាន​ពន្យារពេល​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ម្តង​រួចទៅហើយ ដើម្បី​កែប្រែ​ចំណុច​មួយចំនួន ក្នុងនោះ​មានដូចជា ទី​១-​ការបង្កើត​សហជីព ទី​២-​ការកំណត់​អាយុ​ថ្នាក់ដឹកនាំ​សហជីព ទី​៣-​ការ​ធ្វើ​លិខិត​ថ្កោលទោស ទី​៤-​សិទ្ធិ​ស្នើ​សុំ​ភាព​ជា​តំនាង​បំផុត និង​ទី​៥-​អំពី​ទោសទណ្ឌ ជាដើម​៕
12289561_521031918072169_6693645599318027187_n 12316330_521031951405499_1247394173049742634_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya