ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដេកស្លាប់​ក្នុង​ផ្ទះជួល​

បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដេកស្លាប់​ក្នុង​ផ្ទះជួល​

​ខេត្ត​ប៉ៃលិន ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ដេកស្លាប់ ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ធ្នូ ២០១៥ ស្ថិតនៅ​ក្នុងផ្ទះ​មួយកន្លែង ចំណុច​ផ្សារ​ព្រំ​ក្រោម ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

 

​ជនរងគ្រោះ​ឈ្មោះ លី យុង​ជីន (Lee Yung Jin) អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​កូរ៉េ ស្នាក់​នៅក្នុង​ផ្ទះជួល ស្ថិតនៅ​ភូមិ​ខាងលើ ។ ចំណែកឯ​ប្រពន្ធ​ជា​ជនជាតិ​ថៃ មិន​ស្គាល់​អត្តសញ្ញាណ ។​

 
​មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់​នាំគ្នា​មកលេង​ល្បែង​កាស៊ីណូ​ក្នុងភូមិ​ខាងលើ ដោយ​ជួល​ផ្ទះ​គេ​ស្នាក់នៅ​បណ្តោះអាសន្ន ។ លោក​បន្តទៀតថា ប្រហែល​គាត់​លេងល្បែង​ទាំងយប់​ទាំង​ថ្ងៃ​អត់​បាន​ដេក បណ្តាល​ឱ្យទៅ​ជាមាន​ជំងឺ​ខ្យល់គរ ដោយ​ឱ្យ​ប្រពន្ធ​ជប់​ខ្យល់​រួច​ក៏​នាំគ្នា​ដេក​ទៅ លុះដល់​វេលា​រំលងអធ្រាត្រ​ប្រពន្ធ​ក៏​ស្ទាប​មើល​ប្តី អត់​ឃើញ​មាន​ដកដង្ហើម ថែមទាំង​រឹង​ដៃជើង ហើយក៏​ស្ទុះ​រត់​មក​ប្រាប់​ម្ចាស់ផ្ទះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ប្តឹង​សមត្ថកិច្ច​ចុះទៅពិនិត្យ ។​

 
​ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​លើ​សព​រួចមក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ ហើយក៏​ប្រគល់​ទៅ​សមត្ថកិច្ច​អន្តោប្រវេសន៍ ដើម្បី​ទាក់ទង​ស្វែងរក​សាច់ញាតិ​ឱ្យ​យក​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya