ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ហាញ​មុខ​ជនសង្ស័យ​ជា​ង​២០​នាក់ ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន

ប៉េអឹម​បង្ហាញ​មុខ​ជនសង្ស័យ​ជា​ង​២០​នាក់ ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន

ភ្នំពេញ​៖ មន្ត្រី​ធាវុ​ធ​ហត្ថ​ក្រុងភ្នំពេញ​បាន​ប្រាប់​មក​ថា នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​បង្ហាញមុខ ជនសង្ស័យ​២៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ក្នុងនោះ​ដកហូត​បាន​គ្រឿងញៀន​ក្រាម​ស​ថ្លា​៣​កញ្ចប់ និង សម្ភារៈ​សេព​មួយចំនួនទៀត​។​
​ក្រោយ​ពី​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២៣​នាក់​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ភូមិសាស្ត្រ​ភូមិ​ត្រពាំង​ឈូក​នេះ​គឺជា​កន្លែង​ដែរ​មាន​ភាពស្មុគស្មាញ​ពិបាក​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ពិសេស​ករណី​គ្រឿង​នេះ​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២៣​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕
03-12-201564121 64122

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya