ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លោក ម៉ៅ ហា​ជី ចោទ​ហង្ស​មាស​ថា បង្ខូច​កិត្តិយស​របស់​ខ្លួន​ ​

លោក ម៉ៅ ហា​ជី ចោទ​ហង្ស​មាស​ថា បង្ខូច​កិត្តិយស​របស់​ខ្លួន​ ​

ភ្នំពេញ​៖ ក្រោយ​ការប្រកាស​ពី​មន្ត្រី​ទូរទស្សន៍​ហង្ស​មាស​ថា​បាន​ដាក់​ពាក្យបណ្ដឹង តាមរយៈ​មេធាវី​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​Cambodian Idol លោក ម៉ៅ ហា​ជី បាន​ចេញ​មុខ​ប្រកាស​ភ្លាមៗ​ថា អ្វី​ដែល​ហង្ស​មាស​បង្កឡើង​គឺជា​ការ​បង្ខូច​កិត្តិយស និង​រំលោភ​លើ​ខ្លួន​ទាំង​ស្រុង​។ ជាមួយគ្នា​នោះ លោក​ក៏​ប្រកាស​ថា​មិន​ខ្លាច​ចំពោះ​ចំណាត់ការ​ណាមួយ​របស់​ហង្ស​មាស និង​មិន​មាន​លក្ខខណ្ឌ​ណាមួយ​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​ចូល​ខ្លួន​ដោះស្រាយ នោះឡើយ​។​
លោក ម៉ៅ ហា​ជី បាន​អះអាង​ថា អ្វី​ដែល​ហង្ស​មាស​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​គឺ​លោកមិ​ន​បានដឹងខ្លួន ណាមួយ​នោះ​ទេ​។ លោក​ថ្លែង​ប្រាប់​ថា “​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ខ្ញុំ រវល់​នៅតាម​ខេត្ត​រហូត​គឺ​អត់​មាន​ដឹង​រឿង​អី​ទេ​។ ប្រហែល​កន្លះ​ខែ​មុន ខ្ញុំ​ឃើញ​ពូ​រិទ្ធី​គាត់​ប្រកាស​ឲ្យ​ខ្ញុំ​ចូល​ខ្លួន​ទៅ​ដោះស្រាយ ហើយ​ថា​ដោះស្រាយ​រឿង​អី​ទេ បើ​ខ្ញុំ​អត់​មាន​បាន​ធ្វើ​អី​ខុស​ផង ដល់​មុននេះ​ទៀត​ឮថា​ខាង​ហង្ស​មាស​ប្ដឹង​ខ្ញុំ ខ្ញុំ​ថា​ប្ដឹង​រឿង​អី បើ​ខ្ញុំ​អត់​មាន​ដឹង​អី​ផង​ហ្នឹង​”​។​
​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ថា​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ថោ​ន លោក​ថា មិនមែន​ជា​ការពិត​នោះ​ទេ​គឺ​លោក​គ្រាន់តែ​បាន​ជជែក​លែង​ជា​មួយ​អ្នក​ភ្លេង និង​បុគ្គលិក​របស់​ក្លិប​ថោ​ន ក្នុង​ពេល​ផឹកស៊ី​បាន​ម្ដង​ពីរ​ដង​ធ្វើឲ្យ​ការទំនាក់ទំនង​មាន​ភាពល្អប្រសើរ បន្ទាប់​ពី​ខ្លួន​ប្រលង​ធ្លាក់​ពី​កម្មវិធី​Cambodia Idol ប៉ុណ្ណោះ​។​
លោក ម៉ៅ ហា​ជី បាន​សង្កត់ធ្ងន់ថា បើទោះជា​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ថោ​ន​ពិតមែន ក៏​មិន​មាន​អ្វី​ត្រូវ​នាំឲ្យ​កើត​ការប្ដឹងផ្ដល់​នោះ​ដែរ ដោយសារ​តែ​កិច្ច​កុងត្រា​ជាមួយ Cambodian Idol គឺ​គ្រាន់តែ​ចង​បេក្ខជន​បេ​ក្ខ​នា​រីកុំ​ឲ្យ​រត់ចោល​ការប្រឡង​មុនពេល កម្មវិធី​ត្រូវបាន​ពន្យារពេល​។ លោក​និយាយថា “​ក្នុង​ពេល​ប្រឡង​ហ្នឹង គេ​មាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០១៦​មែន ប៉ុន្តែ​បើ​តាម​អ្វី​ដែល​ខ្ញុំ​ចាំ​គឺ​គេ​ខ្លាច​កម្មវិធី​ហ្នឹង​ត្រូវ ពន្យារ​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នៅតែ​មិន​ទាន់​ចប់ ហើយ​តម្រូវ​បេក្ខជន​កុំ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្ម​វិធី​ណា ឬ​ជាមួយ​ផលិត​កម្មណា ដែល​នាំឲ្យ​គេ​បិទ​សិទ្ធិ​មិន​ឲ្យ​មក​ប្រឡង​នៅក្នុង​កម្ម​វិធី​ធ្វើឲ្យ​ខូច ដល់​កម្មវិធី Cambodian Idol ប៉ុណ្ណោះ តែ​ឥឡូវ​កម្មវិធី​ហ្នឹង​ចប់​ហើយ ម៉េច​ថា​ខ្ញុំ​រំលោភ​កុងត្រា​”​។​
​លោក​ថា ជា​រឿង​ចម្លែក​ដែល​កម្មវិធី Cambodian  Idol  ត្រូវបាន​បញ្ចប់​ទៅ​ហើយ តែ​បែរជា​ខាង​ហង្ស​មាស​កំណត់​ឲ្យ​លោក​សង​ថ្លៃ​ខូចខាត​ចំពោះ​កម្មវិធី បើ​ហ៊ាន​លួច​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ណាមួយ មុន​ចប់​កាលបរិច្ឆេទ​នៃ​កិច្ចសន្យា​។ លោក​ទទូច​ឲ្យ​ហង្ស​មាស​ស្វែងរក​ភស្តុតាង​ពិតប្រាកដ​ណាមួយ ដែល​បាន​បញ្ជាក់ថា​លោក​ចុះ​កុងត្រា​៥​ឆ្នាំ​ជា​មួយ​ផលិតកម្ម​ថោ​ន ដូច​អ្វី​ដែល​បាន​ប្រកាសឡើង​។ លោក​បន្តថា​៖ “​រឿង​ទាំងអស់​ហ្នឹង​គាត់ គ្រាន់តែ​ឃើញ​ហ្វេ​ស​ប៊ុកក៏​មក​និយាយ​តាម​ទូរទស្សន៍​បង្ខូចឈ្មោះ​ខ្ញុំ​។ មួយរយៈ​មុន​ហ្នឹង​ខ្ញុំ​មាន​ដែល​នៅផ្ទះ​ណា នៅតែ​តាម​ខេត្ត​ហ្នឹង​! ឲ្យ​ខ្ញុំ​ឡើង​បកស្រាយ​ម៉េច បើ​គាត់​បង្ខូចឈ្មោះ​ខ្ញុំ​ឡើង​ផ្អើល​ហើយ​ហ្នឹង​…​ខ្ញុំ​នៅតែ​អត់​យល់​ដែល គាត់​ថា​ខ្ញុំ​រំលោភ​កុងត្រា​កម្មវិធី​! រំលោភ​យ៉ាង​ម៉េច បើ​ក្នុង​ពេល​ប្រឡង​ហ្នឹង​គឺ​គេ​ប្រាប់​ច្បាស់​ហ្នឹង​ថា គេ​កុងត្រា​ឲ្យដល់​ឆ្នាំ​២០១៦​ហ្នឹង គឺ​ខ្លាច​កម្មវិធី​ពន្យារពេល​ប្រឡង​ដល់ពេល​ហ្នឹង ហើយ​ម្នាក់ៗ​រត់​ទៅ​កុងត្រា​ជាមួយ​អ្នក​នេះ​ជាមួយ​អ្នក​នោះ ធ្វើឲ្យ​ខូច​កម្មវិធី​គេ​តើ ហើយ​ប្រាប់​ថា​តែ​ចប់​គឺ​ចប់​ហើយ​”​។​
​បេក្ខជន​កម្មវិធី Cambodian  Idol  រូបនេះ​បន្ត​ទៀត​ថា លោក​ថា​អត់​មាន​ហេតុផល​ណាមួយ​ដែល​លោក​ត្រូវ​ចូលខ្លួន​សម្របសម្រួល​ឬ​បកស្រាយ ជាមួយ​ប្រតិកម្ម​របស់​ហង្ស​មាស​នោះ​ទេ ដោយ​លោក​បាន​ទាំង​ចោទ​ដោយ​សម្ដី​មុត​ថា ការ​រំលេច​ការប្ដឹង​ផ្ដល់​របស់​ហង្សមាស និង​ចោទ​ថា​លោក​រំលោភ​កិច្ច​កុងត្រា​គឺជា​បំផ្លាញ​កិត្តិ​ស​របស់លោក ទាំងស្រុង​។ លោក​បាន​ឆ្លើយតប​នឹង​ការបញ្ជាក់​របស់លោក មាស រិទ្ធី ដែល​ចោទថា​លោក​គេចចេញ​ពី​ទទួលខុសត្រូវ​នោះ​ថា “​ឲ្យ​ខ្ញុំ​ចូលខ្លួន ដោះស្រាយ​ម៉េច បើ​គាត់​ជា​អ្នក​ផ្សព្វផ្សាយ​តែ​ខ្លួន​ឯង​ហ្នឹង ហើយ​អា​រឿង​ថា​ខ្ញុំ​បិទ​ទូរស័ព្ទ​គឺ​អត់​មាន​ទេ ទូរស័ព្ទ​ខ្ញុំ​មាន​២​ប្រព័ន្ធ​គឺ​ប្រព័ន្ធ​បងឯ​ងខ​ល​មក និង​ប្រព័ន្ធ​មួយទៀត ហើយ​ខ្ញុំ​អត់​ដែល​ឃើញ​គាត់​ខ​ល​មក​អា​ប្រព័ន្ធ​ខ្ញុំ​កំពុងនិយាយ​ហ្នឹង​ទេ ចំណែក​អា​មួយ​ទៀត​ខ្ញុំ​បាត់​ទូរស័ព្ទ​ហើយ​ហ្នឹង ម្យ៉ាង​ខ្ញុំ​ចុះ​ខេត្ត​មាន​សេវា​មកពីណា​អា​ប្រព័ន្ធ​បងឯ​ងខ​ល​មក​ហ្នឹង​”​។​
​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក មាស រិទ្ធី បាន​អះអាង​ថា​លោក​មិន​មក​ក្នុង​ថ្ងៃ​ណាត់ជួប​ក្រោយពេល​បែក​ដំណឹង​ថា​បាន​លួច ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ថោ​ន​នោះ ម៉ៅ ហា​ជី អះអាងថា​៖ “​ថ្ងៃ ហ្នឹង​គាត់​ហៅ​ខ្ញុំ ខ្ញុំ​ជាប់រវល់ ហើយ​ដោយសារ​ខ្ញុំ​អត់​ចង់​ធ្វើការ​ជាមួយ​ហង្ស​មាស​ទៀត ទើប​ខ្ញុំ​ផ្ញើ​សារ​ទៅ​បង​ទី​តូ​(​អ្នក​រៀបចំ​កម្មវិធី​Cambodian Idol) ថា​ខ្ញុំ​អត់​បាន​ទៅ​ទេ ព្រោះ​ខ្ញុំ​ប្រឡង​ចប់​ហើយ ខ្ញុំ​សូម​ដក​ខ្លួន ខ្ញុំ​អត់​ចង់​ធ្វើការ​នៅ​ហ្នឹង​ទៀត​ទេ​”​។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ហង្ស​មាស ដែល​ជួយ​ឲ្យ​លោកល្បី​ឈ្មោះ​នៅក្នុង​កម្មវិធី Cambodian Idol  ប៉ុន្តែ​ក៏​បង្ហាញ​អារម្មណ៍​តូចចិត្ត​ដែល​លោក​ថា​ស្ថាប័ន​មួយ​នេះ​បាន ធ្វើឲ្យ​លោក​ខូច​បង់​កិត្តិយស ព្រោះតែ​ការចោទប្រកាន់ថា​លោក​ល្មើស​កុងត្រា​ដោយ​មិន​មាន​មូលដ្ឋាន ច្បាស់លាស់​នោះ​ផងដែរ​។​
​ជា​ការឆ្លើយតប លោក មាស រិទ្ធី បាន​ថ្លែងប្រាប់​ថា ហង្ស​មាស​មិន​ដែល​ចោទប្រកាន់​ថា​លោក ម៉ៅ ហា​ជី លួច​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ថោ​ន​នោះទេ ដោយ​គ្រាន់តែ​សុំឲ្យ​លោក​ចូលខ្លួនប​ក​ស្រាយពាក់​ព័ន្ធ​នឹង​ការលេចឮ​ដែល​បាន បង្ហោះ​នោះ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​មក​ពី​លោក ម៉ៅ ហា​ជី ខ្លួនឯង​បាត់​មុខ​បាត់ស្រមោល​ទើប​ធ្វើឲ្យ​រឿង​វា​ក្លាយទៅជា​រឿង​វែងឆ្ងាយ​។ លោក​ទទូច​ឲ្យ ម៉ៅ ហា​ជី មើល​ឲ្យ​ច្បាស់​ពី​ខ្លឹមសារ​របស់​កុងត្រា​ឡើងវិញ ដើម្បី​ឲ្យបាន​ច្បាស់​ថា រាល់​បេក្ខជន​ដែល​ឈាន​ដល់​វគ្គ​Live Show ទាំងអស់​ពិតជា​ជាប់​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ទៀត បើ​ទោះ​ជា​កម្មវិធី​បានបញ្ចប់​។​
​លោក មាស រិទ្ធី បញ្ជាក់ថា “​សុំ​ឲ្យ​ហាជី​មើល​ឡើងវិញ ឲ្យ​គាត់​យល់ថា​គេ​ធ្វើ Business មិន​មែន​គេ​ខំ​ចំណាយ​លុយ​ឲ្យ​ឯង​ល្បី​ចង់​ងាប់ ហើយ​បណ្ដោយ​ឲ្យ​ឯង​ទៅ​ច្រៀង​នៅ​កន្លែង​ផ្សេង មុន​ចប់​កុងត្រា​បានទេ ហើយ​ខ្ញុំ​ជឿ​ថា​កន្លែង​ផ្សេង​ដែល​ចង់​ទទួល​ហា​ជី​ក៏​ត្រូវតែ​យល់​ដែរ​”​។ លោក​បន្ថែមថា ហង្ស​មាស នៅ​តែ​ឲ្យ​មេធាវី​បន្ត​កិច្ចការ​មួយ​នេះ​ជា​ធម្មតា​ដរាបណា ហា​ជី មិន​ព្រម​ចូលខ្លួន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ជាង​នេះ ដើម្បី​កុំ​ឲ្យ​បេក្ខជន​ក្នុង​កម្មវិធី​ប្រលង​ក្រោយៗ ហ៊ាន​ធ្វើ​បែប​នេះ​បណ្ដាលឲ្យ​ខូច​ឈ្មោះ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ដែល ហង្ស​មាស​ទិញ​សិទ្ធិ​រៀបចំ​៕

hachi_fb_02-12-15-2-2015-12-02

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya