ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ក្នុងចំណោម​៤​នាក់​ជិះ​ម៉ូតូ​ទាក់​ឆ្កែ​អ្នកភូមិ គេ​តាម​ទាន់​ជិះ​ម៉ូតូ​បុក​ដើម​ខ្នុរ​របួស​បាក់ជើង​

បុរស​ម្នាក់​ក្នុងចំណោម​៤​នាក់​ជិះ​ម៉ូតូ​ទាក់​ឆ្កែ​អ្នកភូមិ គេ​តាម​ទាន់​ជិះ​ម៉ូតូ​បុក​ដើម​ខ្នុរ​របួស​បាក់ជើង​

​ខេត្តកណ្ដាល ៖ បុរស​រងរបួស​បាក់ជើង​ម្នាក់ រួម​នឹង​សត្វ​ឆ្កែ​២​ក្បាល ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ឈើទាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ទំនប់​សម្តេច​ជា​សី​ុ​ម ភូមិ​ឈើទាល ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

 

​ប្រភពពី​អ្នកភូមិ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ជនល្មើស​៤​នាក់​ជិះ​ម៉ូតូ​២​គឿង ទិសដៅ​ពី​ភ្នំពេញ មក​ធើ្វ​សកម្មភាព​ទាក់​ឆ្កែ​នៅ​ស្រុក​កៀនស្វាយ លុះ​មកដល់​ចំណុច​ភូមិ​ឈើទាល​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ជនល្មើស បាន​ធើ្វ​សកម្មភាព​ទាក់​ឆ្កែ តែ​ដោយ​ឮ​សម្លេង​ឆ្កែ​ស្រែក​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ចេញមក​មើល ខណៈនោះ​ជនល្មើស​ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់​ហើយ​បាន​ជិះ​បុក​ដើម​ខ្នុរ បណ្តាល​ឲ្យ​ជនល្មើស​ម្នាក់​ឈ្មោះ​សុខ បូរាន់ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរប​មិន​ពិត​មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដួល​បាក់ជើង​ខាងស្តាំ រីឯ​ជនល្មើស​០៣​នាក់​ទៀត​ឈ្មោះ ម៉ី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ឈ្មោះ ធា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ រាជធានី ភ្នំពេញ​។ ឈ្មោះ ហួយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​មាន​លំនៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់អស់​។​

 

​បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ឈើទាល​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​ឃាត់ខ្លួន​ជនល្មើស​០១​នាក់​ឈ្មោះ​សុខ បូរាន់ និង​ម៉ូតូ​១​គឿង​មា់ក​HONDA DREAM​សេ​125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2010 ស្លាក​លេខ​ភ្នំពេញ 1AN-4536 ព្រមទាំង សត្វ​ឆ្កែ​០២​ក្បាល បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕sfsd fd ss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya