ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ផ្ទួនៗ ប្រធាន​មន្ទីរ​កើប​ប្រាក់​រាប់រយ​លាន​រៀល ​

ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ផ្ទួនៗ ប្រធាន​មន្ទីរ​កើប​ប្រាក់​រាប់រយ​លាន​រៀល ​

ខេត្ត​បាត់ដំបង​៖ រឿងអាស្រូវ​ពុករលួយ​កំពុងតែ​កើតមាន​ឡើង​យ៉ាង​ពេញបន្ទុក​នៅ​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង ដែល​មាន​លោក ងី សែ​ត ជា​ប្រធាន​មន្ទីរ ។ បញ្ហា​អំពើ​ពុករលួយ​នៅ​មន្ទីរ​មួយ​នេះ​គឺ​មាន​ច្រើន​រូបភាព​ប៉ុន្តែ​បញ្ហា​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ការ​កិបកេង​ថវិកាជាតិ​តែ​ម្តង ។​

​ប្រភព​បានឲ្យដឹងថា នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង​បាន​បាត់បង​ថវិកា​ដោយសារ​អំពើ​ពុករលួយ​ក្នុង​មួយ​ឆ្នាំៗ​ជិត​១​ពាន់​លាន​រៀល ដែល​ថវិកា​ទាំងនោះ​មាន​នៅក្នុង​ជំពូក​៦០ ជំពូក ៦១ ជំពូក ៦២​ចាស់ និង​ជំពូក ៦៥​ចាស់ (​ជំពូក ៦២​ថ្មី​) តែម្តង ។  ហើយ​ថវិកា​ដែល​លោក​ប្រធាន​មន្ទីរ ងី សែ​ត និង​បក្សពួក​កិបកេង​បាន​ច្រើនជាងគេ​គឺ​ជា​ថវិកា​សម្រាប់​ចំណាយ​ទៅ​ការថែទាំ​និង​ជួសជុល រួម​និង​ថវិកា PB មួយចំនួនធំ ។ ដោយ​ថវិការ PB ថ្វី​ត្បិត​តែ​រាជរដ្ឋាភិបាល​បាន​ទំលាក់​ថវិកា​នេះ​ទៅ​ដល់​មូលដ្ឋាន​ក៏​ពិតមែន​ក៏​ប្រធាន​មន្ទីរ​និង​បក្សពួក​មានឱកាស​ប្រមូល​ថវិកា PB មក​ចូល​ហោ​ប៉ាវ​វិញ​តាមរយៈ​ឲ្យ​ការិយាល័យ​អប់រំ​ក្រុង​ស្រុក​ប្រមូលយក​ពី​នាយក​សាលា និង​នាយក​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ។ ក្រៅពី​នោះ​ក៏​មាន​រឿងអាស្រូវ​ក្នុង​ការ​រត់​ការ​ធ្វើ​សញ្ញប័​ត្របាក់​ឌុប​ពី​ធ្លាក់​មក​ជាប់ ដែល​អ្នក​រត់ការ​សញ្ញប័​ត្រ​ត្រូវបាន​គេ​ដឹង​ឈ្មោះ ឆន ឈាង អនុប្រធាន​ការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ​និង​ជា​មនុស្ស​ជំនិត​របស់​លោក​ប្រធាន​មន្ទីរ ងី សែ​ត ផងដែរ ។​
បន្ថែម​លើស​ពី​នោះ​ទៀត​កន្លងទៅ​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង​ក៏​មាន​រឿងអាស្រូវ​ក្នុង​ការចាត់តាំង​គ្រូបង្រៀន​នៅ​តាម​បណ្តាល​សាលា​ជាច្រើន ដោយ​គ្រូ​ខ្លះ​ចង់​បាន​សាលា​ដែល​ខ្លួន​ចង់​ទៅ​បង្រៀន​មាន​ការចំណាយ​ប្រាក់​រហូតដល់ ២​ពាន់​ដុល្លា ហើយ​ថវិការ​មួយផ្នែកធំ​ពី​ការងារ​នេះ​គឺ​បាន​ធ្លាក់​ចូល​ក្នុង​ហោ​ប៉ាវ​លោក​ប្រធាន​មន្ទីរ ងី សែ​ត ។​
​ទាក់ទង​ព័ត៌មាន​នេះ​លោក​ប្រធាន​មន្ទីរ ងី សែ​ត បាន​អះអាង​ថា​ការដឹកនាំ​របស់​លោក​នៅ​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង គឺ​ប្រកបដោយ​តម្លាភាព គ្មាន​អំពើ​ពុករលួយ ហើយ​ឯកសារ​ចាយវាយ​ថវិកា​សុទ្ធតែ​មាន​ការត្រួតពិនិត្យ​ពី​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម​ជាច្រើន​ស្ថាន​ប័ន ។ ប៉ុន្តែ​ចំពោះ​មន្ត្រី​នៅ​ក្នុង​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង បាន​ចំអក​ឲ្យ​ថា តើ​លោក ងី សែ​ត បាន​ប្រាក់​ធ្វើជា​អ្នក​មាន​ធំ​នៅ​ខេត្ត​បាត់ដំបង​ពី​ការរកស៊ី​អ្វីខ្លះ​? ហើយ​មុនពេល​ធ្វើ​ជា​ប្រធាន​មន្ទីរ​មាន​អ្វីខ្លះ​?
បើ​មិន​ពុករលួយ​បាន​ប្រាក់​មកពីណា ដែល​អ្នកខ្លះ​ខំ​រកស៊ី​ស្ទើរ​រក​ពេល​សម្រាក​គ្មាន និង​មាន​ដើមទុន​គ​គោក បែរ​ជា​រកស៊ី​មាន​មិនទាន់​លោក​ប្រធាន​មន្ទីរ ងី សែ​ត ទៅវិញ ៕ ព័ត៌មាន​នេះ​និង​បន្ត​នៅ​វគ្គ​ក្រោយ​

1515pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya