ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​បុរស​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​(​សំលៀក​បំពាក់​ប៉ា​រ៉ា ដោយ​មាន​ម្នាក់​មាន​ពាក់​សក្តិ​៥​ក្លែងក្លាយ​) ​

ប៉េអឹម​ឃាត់ខ្លួន​បុរស​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​(​សំលៀក​បំពាក់​ប៉ា​រ៉ា ដោយ​មាន​ម្នាក់​មាន​ពាក់​សក្តិ​៥​ក្លែងក្លាយ​) ​

ភ្នំពេញ ៖ បុរស​២​នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​(​សំលៀក​បំពាក់​ប៉ា​រ៉ា ដោយ​មាន​ម្នាក់​មាន​ពាក់​សក្តិ​៥​ខ្លែងក្លាយ​) ត្រូវបាន​កម្លាំង អ​.​ហ ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃ​ទី​០១​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវ​២២១​កែង​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក ។​
​បុរស​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ  ៖
១-​ឈ្មោះ កើ រ​នី ភេទ​ប្រុស ៤០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​
​ជួល​ម្តុំ​គីឡូ​លេខ​៩ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ស្លៀកពាក់​សំលៀកបំពាក់​ប៉ា​រ៉ា​ពាក់​សក្តិ​៥​ខ្លែងក្លាយ​)​។​ទី​២​ឈ្មោះ​- គង់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ស្លៀកពាក់​សំលៀក​បំពាក់​អាវ​ប៉ា​រ៉ា មិន​មាន​សក្តិ​ទេ​)​។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជន​ទាំង​ពីរ​នាក់​បាន​ចេញពី​គោលដៅ​ស្នាក់នៅ​រៀងខ្លួន​ដោយ​បាន​មក​ជួប​គ្នា​នៅ​មុខ​មន្ទីរពេទ្យ​១៧៩ ក៏​​បាន​បបួលគ្នា​ដើរ​សុំ​លុយ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​តាំង​ពី​មុខ​មន្ទីរពេទ្យ​១៧៩​រហូតមក​ដល់​ផ្លូវ​២២១​កែង​១២២ ទើប​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​មក​សាកសួរ​នៅ​អង្គភាព​តែម្តង​។
​តាម​ការបំភ្លឺ ឈ្មោះ កើ រ​នី ភេទ​ប្រុស បានឲ្យដឹងថា​ពីមុន​រូបគេ​ជា​យោធា​នៅ​វរៈ​សេនា​តូច​១៤៥ ឈរជើង​នៅ​ថ្ម​ដា ក្រោយពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​អង្គភាព​បាន​ចាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៧៩​រហូតមកដល់​បច្ចុប្បន្ន​មិន​បាន​វិល​ចូល​អង្គភាព​វិញ​អស់​រយៈពេល​៥​ទៅ​៦​ឆ្នាំ​។
​តាម​ការបំភ្លឺ ឈ្មោះ គង់ ប៊ុនធឿន បានឲ្យដឹងថា​ពីមុន​រូបគេ​ជា​យោធា​នៅ​បន្ទាយលង្វែក ក្រោយពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​អង្គភាព​បាន​ចាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៧៩​រហូតមកដល់​បច្ចុប្បន្ន​មិន​បាន​វិល​ចូល​អង្គភាព​វិញ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។
​ក្រោយ​ពី​ការសាកសួរ​បុរស​ទាំង​ពីរ​ដែល​ស្លៀកពាក់​យោធា​ដើរ​សុំ​គេ​នេះ​មិន​មាន​ឯកសារ​ដែល​បញ្ជាក់ថា​ខ្លួន​យោធា​នោះឡើយ​៕
12347642_446049545580141_8841348676766031492_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya