ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ត​ខ្សែ​ចាប់​អំពូល​ភ្លើង កាន់​ចំ​ឌុយ​អំពូល ឆក់ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​និង​របួស​៣​នាក់​ ​

ត​ខ្សែ​ចាប់​អំពូល​ភ្លើង កាន់​ចំ​ឌុយ​អំពូល ឆក់ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​និង​របួស​៣​នាក់​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លា​មខ​ណះ​បញ្ជូន​ទៅដល់​មន្ទីពេទ្យ​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសារតែ​ពួកគាត់​កំពុង​រៀប​ឥដ្ឋ​ធ្វើ​ផ្ទះល្វេង​ហើយ​បាន​ប៉ះ​ជាមួយ​ខ្សែភ្លើង កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ ផ្ទះល្វែង ជាន់​ទី​៣ បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ឈ្មោះ ឯក គឿន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ត្រាំកក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​នៅក្នុង​បន្ទុក​គ្រួសារ​។​
​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជន​រងគ្រោះ​រួមជាមួយ​មិត្តភក្ដិ រួម​ការងារ ចំនួន​៣​នាក់​ទៀត បាន​នាំគ្នា​ធ្វើការ​សំណង់ នៅក្នុង​សំណង់​ផ្ទះល្វែង​មួយ​នោះ បន្ទាប់មក​បុរស​រងគ្រោះ​បាន ត​អំពូល​ម្នាក់ឯង ហើយ​ចៃដន្យ​ប៉ះ​ចំ​មុខតំណរ បណ្ដាល​ឲ្យ​ចរន្តអគ្គីសនី ឆក់​ដួល​ទាំង​កំរោល រងរបួស​យ៉ាង ធ្ងន់ធ្ងរ ។​ខណៈ​នោះ​មិត្តភក្ដិ​រួម​ការងារ បាន​នាំគ្នា​សែង​យក​ទៅ​កប់​ក្នុង​ដីខ្សាច់​ជាការ​សង្គ្រោះ​បឋម ក្រោយមក កមក​លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ បាន​ចុះ​ទៅ​កាន់​ទីនោះ ហៅ​រថយន្ត​សង្គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដើម្បី​សង្គ្រោះ​តែ​ដោយ​អកុសល់​ជនរងគ្រោះ​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ ក្រោយពេល​កើតហេតុ សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

12310488_446048415580254_1453107583711956617_n 12316395_446048395580256_3748147290865287348_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya