ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​ធុង​ហ្គាស​ផ្សារ​ដែក​ស្លាប់​កម្មករ​ម្នាក់​ក្នុង​សណ្ឋាគារ​សុខា​ល័យ​អង្គរ

ផ្ទុះ​ធុង​ហ្គាស​ផ្សារ​ដែក​ស្លាប់​កម្មករ​ម្នាក់​ក្នុង​សណ្ឋាគារ​សុខា​ល័យ​អង្គរ

​ខេត្តសៀមរាប ៖ កម្មករ​ម្នាក់​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ផ្សារ​ដែក​នៅក្នុង​សណ្ឋាគារ សុខា​ល័យ​អង្គរ​កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី​រសៀល ថ្ងៃទី​១ ធ្នូ ២០១៥ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ។​

 

​ជនរងគ្រោះ​មានឈ្មោះ ខួច ច្រឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។ គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស ហើយ​ចំណាត់ការ​យ៉ាងណា​នោះ​ខាង​ប៉ូលិស​កំពុង​សួរនាំ​បន្ត​។​
​លោក ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​បានឱ្យដឹងថា ករណីនេះ​ពិតជា​មាន​មែន ហើយ​លោក​ថា ឱ្យ​សួរ​ទៅខាង​ព្រហ្មទណ្ឌ​ទៅ ។ ដោយឡែក​លោក​វរសេនីយ៍ទោ ដួង សុខា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា ករណីនេះ​លោក​មិនទាន់​ទទួលបាន​សំណុំរឿង​ពី​ខាង​ក្រុង​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹង​ត្រួសៗ​ប៉ុណ្ណោះ រហូតមកដល់​រសៀល​ថ្ងៃទី​២ ធ្នូ ២០១៥ ខាង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​របស់លោក​មិនទាន់​ឃើញ​ក្រុមគ្រួសារ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​ទេ​។


​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​មក​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​តាំងពី​ថ្ងៃទី​១ ធ្នូ ២០១៥ រីឯ​ប្រាក់​សំណង ឬក៏​ចំណាត់ការ​តាមផ្លូវ​ច្បាប់​យ៉ាងណា​នោះ គឺ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ទម្លាយ​ប្រាប់​នោះទេ​នៅ​រសៀល​ថ្ងៃទី​២​ធ្នូ​នេះ ។ ប៉ុន្តែ​មិនទាន់​ដឹងថា ខាង​ជនរងគ្រោះ​អាចដាក់​ពាក្យបណ្តឹង ឬ​ទាមទារ​ជម្ងឺ​ចិត្ត​ពី​ម្ចាស់​សណ្ឋាគារ​យ៉ាងណា​នោះ​នៅឡើយ​ទេ ៕gsgsa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya