ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឆេះ​ព្រះវិហារ​ព្រះ​យេស៊ូ​មួយ​ខ្នង នៅ​ស្រុក​ស្អាង​ ​

ឆេះ​ព្រះវិហារ​ព្រះ​យេស៊ូ​មួយ​ខ្នង នៅ​ស្រុក​ស្អាង​ ​

កណ្ដាល ៖ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ៍ ស្រុក​ស្អាង ខេត្ត​កណ្ដាល បណ្ដាលឱ្យ​ខូចខាត​ព្រះវិហារ​មួ យ​ខ្នង និង​សម្ភារៈ​ប្រើប្រាស់ មួយចំនួនធំ​។ ដំបូង​ឡើយ​គឺ​ឆេះ​ចេញ​អី​ខ្សែ ភ្លើង​ដែល​ត​ចូលទៅ​ក្នុង​ព្រះវិហារ ហើយ​ក៏​បង្ក​ទៅជា​អណ្តាតភ្លើង​សន្ធោសន្ធៅ​ឡើង​តែ​ម្តង​ទៅ​។ ឃើញ​ដូច​ច្នោះ អ្នកជិតខាង ក៏​នាំគ្នា​បញ្ឆេះ​ម៉ាស៊ីនបូមទឹក​បាញ់ និង​ជួយ​គ្នា​ដងទឹក​ជះ ឯ​ខ្លះ​ទៀត​ទូរ​សព្ទ័​ហៅ​ឡាន​ទឹក ដើម្បី​មក​ជួយ​អន្តរាគមន៍ ហើយ​ប្រសិន​ជា រថយន្ត​សង្គ្រោះ អគ្គិភ័យ​មក​មិន​ទាន់​ទេនោះ វា​នឹង​អាច​ឆេះ​រាលដាល​ទៅ​ដល់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ ក្បែរ​ខាង មិនដឹង​ជា​អស់​ប៉ុន្មាន​ខ្នង​ទៀត​នោះ​ទេ​។ ក្នុង​ហេតុការណ៍ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ចំនួន​២​គ្រឿង​បាន​ចេញ​អន្តរាគមន៍​ផង​ដែរ ប៉ុន្តែ បាន​ប្រើប្រាស់​ទឹក​អស់​តែ​មួយ​ឡាន​ប៉ុណ្ណោះ​។​
​ព្រះវិហារ​នេះ​ឈ្មោះ​ព្រះវិហារ​មេ​តូ​ឌី​ស​សិត្បូ៍ ដែល​គ្រប់គ្រង​ដោយ លោក​ពៅ ភារម្យ ប៉ុន្តែ ក្នុង​ពេល​ឆេះ​នោះ​គឺ​គ្មាន​នរណា​នៅទេ គឺ​ចាក់សោរ​ចោល ព្រោះ​លោក​ពៅ ភារម្យ រវល់​ទៅ​រៀន​នៅ​ឯ​ភ្នំពេញ​។ នៅវេលា​ខាងលើ ខណៈ​ដែល​កំពុង​ឌុប​ចៅ​ចេញ​ពី​សាលា​មក​ដល់​ផ្ទះ​វិញ ឃើញ​ភ្លើង​បាន​ឆាបឆេះ​ពេញបន្ទុក​ទៅហើយ ហើយ​បងប្អូន អ្នកជិតខាង​ក៏​កំពុង​ជួយ​ពន្លត់​ដែរ ទើប​លោក​ទូរស័ព្ទ​ប្តឹង​នគរបាល ដើម្បី​សុំ​ឡានទឹក​អន្តរាគមន៍​។ ដោយសារ​ផ្លូវ​ឆ្ងាយ​ដែរនោះ ទម្រាំ​ឡានទឹក​មកដល់ គឺ​ឆេះ​អស់​ជាង​៨០​ភាគរយ​ទៅ​ហើយ តែ​បើ​កុំ​តែ​បាន​ឡានទឹក​មក​បាញ់​ពន្លត់​នោះ ប្រាកដ​ជា​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ដែរ​។ ព្រះវិហារ​ដែល​ឆេះ​នេះ​មាន​ទំហំ​៧​គុណ​៨​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង ត្រូវ​បាន​ឆេះ​អស់​ប្រមាណ​ជាង​៨០​ភាគរយ ហើយ​ក្នុងនោះ ក៏​ឆេះ​អស់​កុំព្យូទ័រ​ចំនួន ៤​គ្រឿង ប្យ៉ា​ណូ​មួយគ្រឿង ធុងបាស​មួយ​គូ ទូរទស្សន៍​មួយគ្រឿង តុ កៅអី សម្ភារៈ​សិក្សា និង​របស់របរ​ប្រើប្រាស់​មួយចំនួនធំ ព្រមទាំង​ព្រះគម្ពី​រាប់រយ​ក្បាល និង​ប្រាក់​ចំនួន​២៤៨០០ ០​រៀល និង​លុយ​ដុល្លារ​ចំនួន​៧០​ដុល្លារ ហើយ​ប្រាក់​នេះដែរ គឺ​ទុក​បម្រុង​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខ​នេះ​ដែរ​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya