ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ចេញពី​ធ្វើការ​ផឹកស៊ី​ស្រវឹង​ជោគ ឈប់​ម៉ូតូ​ធា្ល​ក់​សន្លប់​តាមផ្លូវ​ពេលយប់​ ​

ចេញពី​ធ្វើការ​ផឹកស៊ី​ស្រវឹង​ជោគ ឈប់​ម៉ូតូ​ធា្ល​ក់​សន្លប់​តាមផ្លូវ​ពេលយប់​ ​

ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​ខណៈ​ចេញពី​ផឹកស៊ី បាន​ស្រវឹង​ជោកជាំ ជិះ​ម៉ូតូ​ទៅមុខ​លែងរួច​ក៏​បាន​ឈប់​ដាក់​ជ​ន្ទ​ល់​ម៉ូតូ តែ​ឈប់​ទប់ខ្លួន​លែង​ជាប់ បណ្តាលឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​សន្លប់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរស​ដែល​ស្រវឹង​រហូត​ធ្លាក់​ពីលើ​ម៉ូតូ​នោះ ឈ្មោះ​ម៉ន សុ​ភក្ដិ អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​ស៊េរី​ចាស់ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ចេញពី​ធ្វើការ​សំណង់​បាន​ជួបជុំ​មិត្ត​ភក្កិ​ផឹកស៊ី​រហូត​ស្រវឹង​ទើប​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ​។ ខណៈពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​បាន​បន្តិច​ដោយសារ​តែ​ស្រវឹង​ខ្លាំងពេក​ដឹងថា​ទៅ​មុខ​លែង​រួច​បាន​ឈប់​ម៉ូតូ​អែប​នឹង​ចិញ្ចើមផ្លូវ ហើយ​ដាក់​ជ​ន្ទ​ល់​ម៉ូតូ​អង្គុយ​នៅ​លើ​ម៉ូតូ តែ​ទប់ខ្លួន​អត់​ជាប់​បណ្តាលឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​សន្លប់​ស្តូកស្តឹង ចំណែក​ម៉ូតូ​មិន​បាន​ដួល​ទេ ។​
​ភ្លាមៗ​នោះ​អ្នក​នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​នាំគ្នា​ជួយ​គក់​ច្របាច់​មួយសន្ទុះ ទើប​ដឹងខ្លួន​វិញ តែ​មិន​ព្រម​ទៅ​មន្ទីរពេទ្យ​ទេ ទើប​សមត្ថកិច្ច​មក​ដល់​បាន​ទូរស័ព្ទ​រក​សាច់ញាតិ​ប្រាប់​ថា​ផ្ទះ​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យមក​យក​ទៅ​ផ្ទះ​វិញ​៕
12313840_445877992263963_5712545824215417852_n 12345474_445878032263959_7934139334576206658_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya