ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » តុលាការ​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ចូលរួម​សវនាការ ប៉ុន្តែ​ប្រជាពលរដ្ឋ​លើក​គ្នា​ជា​ច្រើន​នាក់​មក​ទាមទារ​រក​យុត្តិធម៌​ ​

តុលាការ​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ចូលរួម​សវនាការ ប៉ុន្តែ​ប្រជាពលរដ្ឋ​លើក​គ្នា​ជា​ច្រើន​នាក់​មក​ទាមទារ​រក​យុត្តិធម៌​ ​

រតនគិរី​៖ នា​ថ្ងៃ​ទី​០២ ខែ​ធ្នូ​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​មកពី​ភូមិបរ​ឡយ ឃុំ​កិៈចុង ស្រុក​បរ​កែវ ខេត្ត​រតនគិរី​មកជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ទាមទារ​យុត្តិធម៌​ករណី​វិវាទ​ដីធ្លី​ជាមួយ​លោក​ហ៊ាង សុជាតិ ដែល​បាន​កើតឡើង​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​។
​បើ​តាម​លោក​សុន សាក់ អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ​តំណាងអោយ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​ប្រាប់ឲ្យដឹង​ថា ពួកគាត់​មក​ជួបជុំ​គ្នា​មុខ​តុលាការ​ក្នុង​ព្រឹក​នេះ​គឺ​បន្ទាប់ពី​តំណាង​ពួកគាត់​ចំនួន​៥​នាក់ ត្រូវបាន​មន្ត្រី​តុលាការ​កោះ​អញ្ជើញ​ចូលរួម​បើកសវនាការ​។ លោក​ថា​គោលបំណង​ពួកគាត់​សូមអោយ​ស្ថាប័ន​តុលាការ​ផ្តល់​ភាពយុត្តិធម៌​ព្រោះ​ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៦-២០០៧ មក​ម្លេះ​។ ស្រាប់តែ​លិចមុខ​លោក​ហ៊ាង សុជាតិ តាមរយៈ​មេធាវី បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ដើម្បី​ទាមទារ​យក​ដី​មាន​វិវាទ​ខាង​លើ​។ ដោយឡែក​លោក​ឆាយ ធី អ្នកសម្របសម្រួល​សមា​គម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​ប្រាប់ឲ្យដឹង​ថា ករណី​ទំនាស់​ដីធ្លី​ខាងលើ​នេះ​កន្លងមក​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​សុំ​អន្តរាគមន៍​ផ្នែក​ច្បាប់​មក​ខាង​លោក​។ លោក​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​មន្ត្រី​សមាគម​អាដហុក​បាន​ចុះ​ស៊ើបអង្កេត​លើ​ទំនាស់​ដីធ្លី​នៅ​តំបន់​ខាងលើ​ព្រមទាំង​បានដាក់​មេធាវី​ការពារ​ក្តី​ជូន​ពួកគាត់ ហើយ​ប្រជាពលរដ្ឋ​មក​ធ្វើ​ការតវ៉ា​នេះ ចំនួន​២​លើក​រួចមកហើយ​។ តំណាង​ប្រជាពលរដ្ឋ​ចូលរួម​សវនាការ​នា​ព្រឹក​នេះ​(​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥) មាន​តែ​ចំនួន​៣​នាក់​ដោយ​១​នាក់​បាន​ស្លាប់បាត់​ទៅ​ហើយ​នឹង​ម្នាក់​ទៀត​បាន​ចាក​ចេញពី​ភូមិ​មិនដឹង​ទៅ​រស់នៅ​កន្លែង​ណា​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ការបើក​សវនាការ​ក្នុង​ព្រឹក​នេះ​មិន​ទាន់​ដឹង​ពី​លទ្ធិ​ផល​នៅឡើយ​ទេ ព្រោះ​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​តុលាកា​រណា​ម្នាក់​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​៕
12342567_445867275598368_6848862968167771345_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya