ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​កំពង់ធំ ចុះ​ត្រួតពិនិត្យ​គ្លីនិក​ឯកជន​មួយកន្លែង បន្ទាប់ពី​ចាក់់​ថ្នាំ​អ្នកជំងឺ​ស្លាប់​

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​កំពង់ធំ ចុះ​ត្រួតពិនិត្យ​គ្លីនិក​ឯកជន​មួយកន្លែង បន្ទាប់ពី​ចាក់់​ថ្នាំ​អ្នកជំងឺ​ស្លាប់​

​ខេត្ដ​កំពង់ធំ ៖ ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្ដ​កំពង់ធំ​លោក អិត សុធា បាន ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​គ្លីនិក ឯកជន​មួយកន្លែង​កាលពី វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​គ្លីនិក​របស់​គ្រូពេទ្យ ហ៊ុល ឈឿន ដែល បាន​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ស្លាប់​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ។​

 

​លោកគ្រូ​ពេទ្យ ហ៊ុល ឈឿន មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង រស់នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ ចិន​ត្បូង​ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ​បាន​ចាក់ ថ្នាំ​និង​ព្យួរសេរ៉ូម​ឱ្យ​ជនរងគ្រោះ​ឈ្មោះ យី ឃុន​នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ ភូមិ​កំពង់ក្ដី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ​ស្លាប់​ភ្លាមៗ កាលពី​ល្ងាច ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

 

ប្រពន្ធ​ជនរងគ្រោះ​បាន ប្រាប់​ឱ្យដឹងថា ប្ដី​របស់គាត់​បាន​ជិះ​ម៉ូតូ​ទៅ ឱ្យ​លោកគ្រូ​ពេទ្យ​ហ៊ុល ឈឿន ពិនិត្យ ជំងឺ​ហើយ​គ្រូពេទ្យ​ប្រាប់ថា ឈឺពោះវៀន​តូច រួច​ក៏​ចាក់​ថ្នាំ​និង​ព្យួរសេរ៉ូម​ឱ្យ ហើយ​ប្ដី គាត់​បាន​ធូរស្បើយ​បន្ដិច​ដែរ ប៉ុន្ដែ​ក្រោយមក​គ្រូ ពេទ្យ​នោះបាន​យក​សេរ៉ូម​តូច​ចាក់​បញ្ចូល បន្ដទៀត​ស្រាប់តែ​ប្ដី​គាត់​ប្រកាច់​ស្លាប់​ភ្លាម តែម្ដង ។​

 

​បើតាម​ប្រភពពី​អ្នកស្រុក​ស្ទោង​ប្រាប់ថា គ្រូពេទ្យ​ហ៊ុល ឈឿន ឱ្យ​តែមាន​ក្មេង ឬ មនុស្ស​ធំ​ឈឺ​បន្ដិចបន្ដួច​គាត់​ឱ្យ​អ្នកជំងឺ ព្យួរសេរ៉ូម​ទុក​ពន្យារពេល​ក​ឱ្យបាន​យូរ ដើម្បី​ស្រួល​គិតលុយ​ឱ្យបាន​ច្រើន​ខ្លះ រហូតដល់​៤​ថ្ងៃ​ខ្លះ​១​សបា្ដហ៍​រហូតដល់​១០​ថ្ងៃ​ក៏មាន ។​

 

​នៅក្នុង​ករណី​ចុះ​ពិនិត្យ​គ្លិ​និ​ចនេះ​លោកគ្រូ​ពេទ្យ​ត្រូវបាន​ព្រះរាជអាជ្ញា​ព្រមទាំង កម្លាំង​សមត្ថកិច្ច​នាំខ្លួន​បញ្ចូនទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ដើម្បី​សួរ​និង​ធ្វើ​កំណត់​រកឃើញថា លោកគ្រូ​ពេទ្យ​រូបនេះ​មានការ​ធ្វេស ប្រហែស​ក្នុងការ​ព្យាបាល​ទើប​ធ្វើឱ្យ​អ្នកជំងឺស្លាប់ ៕gsgs fs sfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya