ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លោក ម៉ៅ ហា​ជី ចេញមុខ​បដិសេធ​មិន​បាន​រំលោភ​កុងត្រា Cambodian Idol ​

លោក ម៉ៅ ហា​ជី ចេញមុខ​បដិសេធ​មិន​បាន​រំលោភ​កុងត្រា Cambodian Idol ​

ភ្នំពេញ​៖ លោក ម៉ៅ ហា​ជី ដែល​កំពុង​ទទួល​រង​នូវ​ព្យុះ​ព័ត៌មាន​បោកបក់​ផ្អើល​ពិភព​សិល្បៈ រង​បណ្តឹង​ពី​ក្រុមហ៊ុន​ហង្ស​មាស និង​ពិន័យ​ជា​ប្រាក់​លើស​ពីរម៉ឺន​ដុល្លារ​និង​ថា​បើ​មិន​ព្រម​ចូល​ខ្លួន ដោះស្រាយ ក៏​ប្រឈម​នឹង​ចាប់​ខ្លួន​នោះ នៅ​ថ្ងៃ​ទី ២ ខែ ធ្នូ នេះ  បេក្ខភាព​Cambodian Idol មាន​កំណើត​ពី​ទឹកដី​ខេត្ត បាត់ដំបង រូបនេះ បាន​បញ្ជាក់​ប្រាប់ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ក្រុមហ៊ុន​ហង្ស​មាស និង​កម្មវិធី Cambodian Idol នោះទេ​។​
​បន្ទុក​កាន់តែ​ធ្ងន់​ពី​ព័ត៌មាន​ថា ម៉ៅ ហា​ជី អាច​នឹង​រង​ពាក្យបណ្តឹង​ប្តឹង​ពី​ក្រុមហ៊ុន ហង្ស​មាស ហើយ​ហង្ស​មាស​កំពុង​ពិចារណា​រឿង​ប្តឹង​បេក្ខភាព Cambodian Idol ម៉ៅ ហា​ជី ពី​រឿង​រំលោភ​កិច្ចសន្យា Cambodian Idol ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ផ្សេង​នោះ​។​
​ថ្មីៗ​ក៏​មាន​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ដោយ​យកសម្ដី​បញ្ជាក់​ពី​លោក មាស រិទ្ធី ពិធីករ​អាន​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ថា «​ហង្ស​មាស​បាន​សម្រេច​ដាក់ពាក្យ​ប្តឹង ម៉ៅ ហា​ជី ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​»​។​
​លោក មាស រិទ្ធី បានបញ្ជាក់​ថា «​ហា​ជី ប្រឈម​នឹង​បណ្តឹង​ហង្ស​មាស ប្តឹង​ទារជំងឺចិត្ត​លើសពីរ​ម៉ឺន​ដុល្លារ ហើយ​មិន​ចូល​ខ្លួន​តាម​ដីកា​ហោះ​ហៅ​លើក​ទី ១ ទេ នោះ​បេក្ខភាព Cambodian Idol រូប​នេះ​នឹង​ប្រឈម​ការចាប់ខ្លួន​ទៀតផង​»​។​
​ប៉ុន្តែ​បេក្ខជន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol លោក ម៉ៅ ហា​ជី បាន​បញ្ជាក់​ប្រាប់ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ជាមួយ​ក្រុមហ៊ុង ហង្ស​មាស ទេ ហើយ​លោក​ក៏​គ្មាន​អ្វី​នឹង​ចូលខ្លួន​ទៅ​ដោះស្រាយ​អី​ដែរ​។​​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​គោរព​លក្ខខណ្ឌ Cambodian Idol ហើយ គឺ​ប្រឡង​បាន​ចប់​កម្មវិធី​»​។​
​បន្ត​ពី​សម្ដី​ខាងលើ​បេក្ខជន Cambodian Idol រូប​សង្ហារ​មុខ​មាន​ប្រជាប្រិយភាព​មក​ពី​ខេត្ត​បាត់ដំបង​រូបនេះ ក៏​បាន​បញ្ជាក់​ពី​ព័ត៌មាន​ដែល​ថា លោក​ចូល​ច្រៀង​នៅ​ផលិតកម្ម ថោ​ន ថា «​រឿង​ព័ត៌មាន​ល្បី​ថា ខ្ញុំ​ចូល​ច្រៀង​ផលិតកម្ម​ថោ​ន​នោះ​ក៏​មិន​ពិត​ទេ ហ្វេ​សប៊ុក​គេ​បង្ហោះ​នោះហើយ​ដែល​ធ្វើឲ្យ​ខ្ញុំ​ខូច​ប្រជាប្រិយភាព ហើយក៏​ជា​ដើមចម​ធ្វើឲ្យ ហង្ស​មាស មាន​ការភ័ន្តច្រឡំ​នោះ​»​។
​លោក ម៉ៅ ហា​ជី បញ្ជាក់ថា «​លោក​មិន​បាន​ចុះ​កុងត្រា​ជាមួយ​ផលិត​កម្មណា​ទេ ហើយ​ហង្ស​មាស​ក៏​លោក​មិន​ចូល​ដែរ គឺ​នៅ​ធ្វើ​ជា​អ្នកចម្រៀង​ឯករាជ្យ​។ ហេតុផល​នេះ​ហើយ​ទើប​ខ្ញុំ​អះអាងថា ខ្ញុំ​មិន​បាន​រំលោភ​កុងត្រា​នោះ អ៊ីចឹង​រឿង​អី​ត្រូវ​ប្តឹង​ខ្ញុំ​ទៅ​»៕

M02-12-5-g-700x400 Mao-Hachi-(1)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya