ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ចោទ ចៅសង្កាត់​ប៉ោយប៉ែត​ថា​ប្រព្រឹត្ត​អំពើពុករលួយ ​

ប្រជាពលរដ្ឋ​ចោទ ចៅសង្កាត់​ប៉ោយប៉ែត​ថា​ប្រព្រឹត្ត​អំពើពុករលួយ ​

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​ចៅសង្កាត់​ប៉ោយប៉ែ​ត​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យកប្រាក់ ធ្វើ​លិខិត​បញ្ជាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ច្រើន​ខុសពី ច្បាប់​កំណត់​និង​ពុំ​មាន​វិក្កយបត្រ​នោះទេ​។ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​លោក​ចៅសង្កាត់​បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា ជា​រឿង​មិន​ពិត ។​

​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត សម្ដែង​ការ​មិន​ពេញចិត្ត​ទៅនឹង​ទង្វើ​របស់​ចៅសង្កាត់​ប៉ោយ​ប៉ែត ថា​ជា​សកម្មភាព​មួយ​បំពេញការងារ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ​។ ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​សាមគ្គី​មានជ័យ ស្ថិតក្នុង​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​គឺ​លោកស្រី មឿន គន្ធា ថ្លែង​កាលពី​ថ្ងៃ​ទី​១ ធ្នូ ថា កាលពី​ចុង​ខែ​វិច្ឆិកា កន្លងទៅ លោកស្រី​ធ្វើ​លិខិតបញ្ជាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន​៣​ច្បាប់​ហើយ ត្រូវបាន​ចៅសង្កាត់​ប៉ោយប៉ែ​ត​តម្រូវ​ឲ្យ​លោកស្រី​បង់​ប្រាក់​ចំនួន​១៥​ម៉ឺន រៀល​ដោយ​ពុំ​បាន​ចេញ​វិក្កយបត្រ​ឲ្យ​នោះទេ​។​

​លោកស្រី​បញ្ជាក់​ថា​លោក អាំង គី​ហេង ចៅសង្កាត់​ទើប​ឡើងកាន់តំណែង​ថ្មី​ប្រមាណ​២​ខែ​រូបនេះ​តែង​យក​ប្រាក់​ពី ប្រជាពលរដ្ឋ​ដែល​ធ្វើ​លិខិត​បញ្ជាក់​ប្លង់ដី​ក្នុង​មួយ​ច្បាប់​៥​ម៉ឺន រៀល​ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​បង់ប្រាក់​មិន​គ្រប់​ចំនួន​ទេ គឺ​ចៅសង្កាត់​មិន​ធ្វើ​លិខិត​ឲ្យ​នោះទេ ។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់​ខាងលើ​នេះ ចៅសង្កាត់​ប៉ោយប៉ែត​លោក អាំង គី​ហេង មានប្រសាសន៍ថា​លោក​ពុំ​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ធ្វើលិខិត បញ្ជាក់​ប័ណ្ណ កម្មសិទ្ធិ​ដីធ្លី​លើស​ពី​ច្បាប់​កំណត់ ដូច​ការចោទប្រកាន់​នោះ​ទេ​។ លោក​បញ្ជាក់ថា កន្លង​ទៅ​លោក​តែង​បំពេញការងារ​ដើម្បី​បម្រើ​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ការនឿយហត់​នោះឡើយ​។ លោក​បាន​បន្តទៀតថា ចំពោះ​ប្រាក់​វិភាគទាន​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ខ្ញុំ​មិន​ប៉ះពាល់​ឡើយ​គឺ​ខ្ញុំ​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ការអភិវឌ្ឍ​ក្នុង សង្កាត់​ប៉ោយប៉ែត​តែប៉ុណ្ណោះ ។

​បើ​ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត​ឲ្យ ដឹង​ថា​កន្លង​ទៅ​ចៅសង្កាត់​ប៉ោយប៉ែត​បាន​តម្រូវឲ្យ​រូបគាត់​បង់ប្រាក់ ចំនួន​៥​ម៉ឺន​រៀល​ដែរ​ក្នុង​ការ​ធ្វើ​លិខិតបញ្ជាក់​ប្លង់​ដី​មួយ​ច្បាប់​ដោយ ពុំ​មាន​វិក្ក​យ​ប័ត្រ​នោះទេ​។ ពលរដ្ឋ​ដដែល​ថា​ពួកគាត់​មិន​ពេញចិត្ត​ការដឹក នាំ​របស់​ចៅសង្កាត់​ថ្មី​នេះ​ទេ ពីព្រោះ​គាត់​ធ្វើ​ការងារ​មិន​ត្រូវ​តាម​ស្តង់ដា​រដ្ឋបាល​ទេ ។

​ចំណែក​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា​បើ​ទោះជា​ចៅសង្កាត់​ប៉ោយប៉ែត​ចេញ​វិក្កយបត្រ​ឲ្យ ប្រជាពលរដ្ឋ​យ៉ាងណា​ក៏ដោយ ក៏​ចៅសង្កាត់​មិន​ត្រូវ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ខុសពី​ច្បាប់​កំណត់​នោះ ទេ​។ លោក​បញ្ជាក់ថា ចៅសង្កាត់​យក​ប្រាក់​ពី​អ្នកភូមិ​ខុសពី​ច្បាប់​កំណត់ គឺជា​ការប្រព្រឹត្ត​អំពើពុករលួយ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​លើ​បញ្ហា​នេះ ។ កន្លងមក​យើង​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​អំពី​ការ​យក​លុយ​ពី​សំណាក់​លោក​ចៅ សង្កាត់​នេះ​ជា​បន្តបន្ទាប់​។​

​លោក អាំង គី​ហេង គឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ឡើងកាន់​តំណែង​ចៅសង្កាត់​ប៉ោយប៉ែ​ត​ជំនួស​លោក នុត លី ដែល​ត្រូវបាន​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងទៅ ។ យ៉ាងណា​ការ​ឡើងកាន់តំណែង​ចៅសង្កាត់​ថ្មី​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែ​ត​រិះគន់​យ៉ាង​ចាស់ដៃ​ថា ជាការ​ឡើងកាន់តំណែង​បែប​បក្ខពួកនិយម​តាមរយៈ លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែ​ត​បច្ចុប្បន្ន​។​
​យោងតាម​របាយការណ៍​សង្កាត់​ប៉ោយប៉ែ​ត​បង្ហាញថា នៅក្នុង​សង្កាត់​នេះ​មាន​ភូមិ​ចំនួន​១៣ ហើយ​ប្រជាពលរដ្ឋ​ដែលមាន​ប័ណ្ណគ្រួសារ​រស់នៅ​ប្រមាណ​៤​ម៉ឺន​នាក់ ៕
1505pdt1 1505pdt2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya