ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » តុលាការ​សាកសួរ​អង្គរក្ស​៤​នាក់​របស់​ឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធ​ការបាញ់សម្លាប់​ឧកញ៉ា អ៉ឹង ម៉េង​ជឺ ​

តុលាការ​សាកសួរ​អង្គរក្ស​៤​នាក់​របស់​ឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធ​ការបាញ់សម្លាប់​ឧកញ៉ា អ៉ឹង ម៉េង​ជឺ ​

ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុខ​លេង នៅ​ថ្ងៃ​២ ខែ​ធ្នូ នេះ បន្ត​សាកសួរ​អង្គរក្ស​៤​នាក់​របស់​ឧកញ៉ា ថោង សារ៉ាត់ ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជាមុន និង សមគំនិត ពាក់ព័ន្ធ​ការបាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។
​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់ ត្រូវបាន​តុលាការ​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​
​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កក្រើក​រាជធានី​ភ្នំពេញ នេះ​កើតឡើង​កាល​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៉ឹង ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។​
​យោងតាម​មាត្រា​២០០ និង ២៩ នៃ​ក្រម​ព្រហ្មទណ្ឌ ឃើញថា ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់​អាច ប្រឈមមុខ​នឹង​ការជាប់​ពន្ឋនាគារ​អស់​មួយ​ជីវិត ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ឋភាព​ដូច ការចោទប្រកាន់​មែន ៕
12316580_549243601919906_1096240800365645767_n 12341643_549243571919909_6267543529131483296_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya