ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ក្រុមអាជីវក​ផ្សារ​កោះធំ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​អាជ្ញាធរ​បង្ខំ​ឱ្យ​ពួកគាត់​រើ​ចេញពី​ទីតាំង​ចាស់​ទៅ​លក់​នៅ​ទីតាំង​ថ្មី

ក្រុមអាជីវក​ផ្សារ​កោះធំ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​អាជ្ញាធរ​បង្ខំ​ឱ្យ​ពួកគាត់​រើ​ចេញពី​ទីតាំង​ចាស់​ទៅ​លក់​នៅ​ទីតាំង​ថ្មី

​កណ្ដាល ៖ ក្រុមអាជីវក​លក់ដូរ​នៅតាម​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ​កោះធំ ផ្ទុះ​ការតវ៉ា​កាន់​បដា​ប្រឆាំង​ទៅ​ហ្នឹង​ការ បណ្ដេញ​ចេញពី​សំណាក់​អាជ្ញាធរ​បង្ខំ​ឱ្យ​ពួកគាត់​រើចេញ​ពី​ទីតាំង​ចាស់​ទៅ​លក់​នៅ​ទីតាំង​ថ្មី ដែលជា​ផ្សារ​ឯកជន​ដោយ​សំអាងថា រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ជុំវិញ​ផ្សារ​។​អ្នក​មីង​ប៉ែង ជ្រឿ​ង ជា​អ្នកលក់​បន្លែ​ម្នាក់​ក្នុងចំណោម​អ្នកលក់​បន្លែ ត្រី សាច់ ជាច្រើន ទៀត បាន​និយាយថា គាត់​បាន​លក់ដូរ​នៅតាម​បណ្តោយ​ផ្លូវ​នេះ​យូរណាស់​មកហើយ​ស្រាប់តែ​សុខៗ​ខាង​អាជ្ញាធរ​បានមក​បណ្តេញ​គាត់​ឱ្យទៅ​លក់​ទៅ​ផ្សារ​ថ្មី ដែល​គ្រប់គ្រង​ដោយ​ឯ ក​ជន​។ ដោយ​បង្ខំ​ពេក​គាត់​ក៏​ទៅ​លក់ ប៉ុន្តែ លក់​មិន​ដាច់ ព្រោះ​កន្លែង​ថ្មី​នោះ ចូលក្នុង​ពេក​ទើបបានជា​គាត់​ត្រឡប់មក​លក់​នៅទីនេះ​វិញ​។​

 

​លោក​ឡុង សិទ្ធី និង​លោក​ខន សុវណ្ណ ដែល​តំណាងឱ្យ​អាជីវក​ទាំងអស់ បាន​និ​យា យ​ថា ផ្សារ​នេះ បានកើត​ឡើង​យូរ​ឆ្នាំ​ណាស់​មកហើយ ថែមទាំង​ជា​ផ្សារ​រដ្ឋ​ទៀតផង ហើយ ក្រោយពី​អគ្គីភ័យ​ឆេះ​ផ្សារ​កោះធំ អាជ្ញាធរ​ស្រុក​ក៏បាន​រើ​ឱ្យ​អាជីវករ​លក់​បន្លែ ត្រី សាច់ មក លក់​នៅទីនេះ​។ ក្រោយមក​កាលពី​មិនទាន់មាន​ឈ្មួញ​សង់​ផ្សារ​ថ្មី លោក​ជា សុរក្សា អភិ​បា ល​រង​ស្រុក​កោះធំ ថែមទាំង​មក​បាញ់ថ្នាំ​កំណត់​ប្លង់ ឱ្យ​ពួកគាត់​លក់ដូរ​ទៀតផង លុះ​ក្រោយពី​ផ្សារ​ឯកជន​ថ្មី​គេ​សង់​រួច ស្រាប់តែ​បញ្ជា​កម្លាំង​ឱ្យមក​ដេញ អាជីវក​ឱ្យទៅ​លក់​នៅ​ទីតាំង​ថ្មី ដោយ​ពុំបាន​ជូនដំណឹង​សូម្បីតែ​បន្តិច​សោះឡើយ​។

 

ដោយសារតែ​មានការ​រំខាន​ពី​សំណាក់​អាជ្ញាធរ​ខ្លាំងពេក​ធ្វើ​ឲ្យ​ពួកគាត់​មិនបាន​លក់ដូរ ជាពិសេស​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​មាន​ទាំង​កម្លាំងប្រដាប់អាវុធ ចុះមក​ដេញ​ឱ្យ​រើរុះ​ផង នោះ​ទើប​ពួកគាត់​ផ្ទុះ​ការតវ៉ា​នេះ​ឡើង​ហើយ​សូម​សំណូមពរ​ទៅដល់​លោក​អភិបាលខេត្ត​មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​ពួកគាត់​បាន​លក់ដូរ​នៅលើ​ទីតាំង​ចាស់ ដែលជា​ផ្សារ​របស់​រដ្ឋ​នេះ​ផង​។ អ្នកស្រី​ប៉ាល់ តេង​ឡោ ម្ចាស់​ផ្សារ​ថ្មី បាន​ប្រាប់​ដែរ​ថា ទីផ្សារ​ដែរ​ខ្ញុំ​ធ្វើ​ផ្សារ​ថ្មី​សម្រាប់ អាជីវក​លក់​បន្លែ ត្រី សាច់ និង​របស់របរ​ហូបចុក នេះ គឺ​សង់​នៅលើ​ផ្ទៃដី​ទំហំ​១០​គុណ និង​១៥ ០​ម៉ែត្រ ហើយ​មានច្បាប់ និង​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ស្រុក​ត្រឹមត្រូវ ពុំមែន​ចេះតែធ្វើៗ​នោះទេ ហើយ​រឿង​ដេញ​អាជីវករ​នោះ ខ្ញុំ​មិនមែនជា​អ្នកធ្វើ​ទេ គឺ​អាជ្ញាធរ​ស្រុក​បាន​សន្យាថា ជា​អ្នក​ជួយ​សម្រួល​ក្នុង​ការដេញ​អ្នកលក់​ឱ្យ​ចូលមក​លក់​នៅក្នុង​ផ្សារ​របស់គាត់​។​

 

​ចំណែកឯ​លោក​ជា សុខ​រក្សា អភិបាលរង​ស្រុក​កោះធំ បាន​មានប្រសាសន៍​ដែរ​ថា ទីតាំង​ចាស់​ដែល​ក្រុមអាជីវករ​កំពុង​លក់ដូរ​នោះ គឺជា​ផ្លូវ​ក្រវាត់​ជុំវិញ​ផ្សារ ហើយ​ក្រោយពី​មាន​អគ្គិភ័យ​ឆេះ​ផ្សារ​កោះធំ កាលពី​ខែកក្កដា ២០១៣ អាជ្ញាធរ​ក៏បាន​អនុញ្ញាតឱ្យ​អាជីវក​លក់​បន្លែ ត្រី សាច់ បាយ បបរ គុយទាវ មក​លក់​នៅ​លក់​ផ្លូវ​បេតុង នោះ​បណ្ដោះអាសន្ន​។ លោក បាន​បន្តថា អាជ្ញាធរ​ឱ្យ​ពួកគាត់​ទៅ​លក់​នៅ​ទីតាំង​ថ្មី​នោះ គឺ​ដើម្បី​សម្រួល​សណ្ដាប់ធ្នាប់ និង សោភ័ណភាព​ជុំវិញ​ផ្សារ ព្រោះ​ទីនេះ​គឺជា​ផ្លូវ​សាធារណៈ​។ ប៉ុន្តែ ក្រោយពី​មានការ​តវ៉ា យើង​បាន​កោះហៅ​ពួកគាត់​មក​ធ្វើការ​ដោះស្រាយ​ឥឡូវ​ទទួលបាន​ការឯកភាព​គ្នា​ហើយ គឺ​យើ ង​អនុញ្ញាតឱ្យ​អ្នកលក់ នៅ​ទីនោះ​បន្ត​នៅ​លក់​ដដែល ប៉ុន្តែ ត្រូវ​ទុក​ទ្រូងផ្លូវ​ចំនួន​៤​ម៉ែត្រ ហើយ ក្រៅពីនោះ​បើ​មាន​អ្នក​ចូលមក​ថ្មី​ត្រូវតែទៅ​លក់​ទៅ​ទីតាំង​ថ្មី​។

 

លោក​អភិបាលរង​ក៏បាន​បញ្ជាក់ដែរថា ចំពោះ​ទីតាំង​ផ្សារ​ថ្មី​នោះ គឺ​ពុំមាន​ច្បាប់​បង្កើតជា​ផ្សារ ឬក៏​កុងត្រា​អ្វី​នោះដែរ​ហើយ​ក្នុងនោះ​មាន​អ្នកវិនិយោគ​៤​នាក់ គ្រាន់តែ​យើង​សម្រួល​ឱ្យ​ពួកគាត់​សាងសង់​ដើម្បី​រក​កន្លែង​សម្រាប់​អាជីវករ​លក់ដូរ​សម​រម្យ​តែប៉ុណ្ណោះ​ដើម្បី​សម្រួល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់ ក៏ដូចជា​សោ​ភ័យ​ភាព​ជុំវិញ​ផ្សារ​ផងដែរ​៕dgd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya