ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន ២​នាក់ ​

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន ២​នាក់ ​

ខេត្ត​ពោធិ៍សាត់​៖ កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​បន្ទា​យ​ដី ឃាត់ខ្លួន​យុវជន ២​នាក់ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​សារធាតុ​ញៀន រួម​ទាំង​វត្ថុតាង ។​
​ប្រតិ​បត្ដិកា​រ​បង្ក្រាប​ជនចែក​ចាយសា​រ​ធាតុ​ញៀន រួម​ទាំង​វត្ថុតាង​ខាងលើ ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រង់​ចំណុច​ភូមិ​បន្ទាយ​ដី​ក្រោម សង្កាត់​បន្ទាយ​ដី ក្រុង​.​ខេត្ត​ពោធិ៍សាត់ ។​
​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ត្រូវបាន​គេ​ស្គាល់​ទី​១-​ឈ្មោះ ជិក ភារម្យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ (​ខ្មែរ​ឥស្លាម​) មាន​ទីលំនៅ​ភូមិ​ឥស្លាម សង្កាត់​បន្ទាយ​ដី ក្រុង​.​ខេត្ត​ពោធិ៍សាត់ ក្នុង​នោះ​កម្លាំង​ដកហូត​បាន​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៤​កញ្ចប់​តូច រួម​ទាំង​ទូរស័ព្ទដៃ ខណៈ​ជនសង្ស័យ​បាន​ចែកចាយ​ទៅឱ្យ ឈ្មោះ ទិត រ៉េត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។​
​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ករណី​នេះ​កម្លាំង​ឈាន​ដល់​ការឃាត់ខ្លួន​ពួកគេ គឺ​តាមដាន​តាមរយៈ​ទូរស័ព្ទ​ពេល​គេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ហើយ​ករណី​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ពួកគេ រួម​ទាំង​វត្ថុតាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​បន្ត​តាម​នីតិវិធី ៕
12341490_445828028935626_3303577079540272301_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya