ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជំងឺ​ស្ក​ន់​រើ​ឡើង​ប្រកាច់​ធ្លាក់​ស្លាប់​

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជំងឺ​ស្ក​ន់​រើ​ឡើង​ប្រកាច់​ធ្លាក់​ស្លាប់​

ដំបង ៖ ស្ត្រី​ម្នាក់​កើត​ជំងឺ​ស្ក​ន់​បាន​ប្រកាច់​ធ្លាក់​ពីលើ​ម៉ូតូឌុប បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃទី​០២ វិច្ឆិកា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ​យឿ​ង ហ៊ីង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ក្រូច សង្កាត់​ក្តុល ក្រុង​បាត់ដំបង ។ សាក្សី​ឱ្យដឹងថា ពេល​ភ្លាមៗ​នោះ គេ​ឃើញ​អ្នករត់ម៉ូតូឌុប​បាន​ជួយ​ធ្វើ​ចលនា​ឱ្យ​ស្ត្រី​រងគ្រោះ​ដែរ ពេល​ស្ត្រី​រូបនេះ​ធ្លាក់​ពីលើ​ម៉ូតូ តែ​ទំនង​មើលទៅ​ដូចជា​គ្មាន​សង្ឃឹម អ្នករត់ម៉ូតូឌុប​រូបនោះ​ក៏បាន​ដាក់​មេ​ប្រូច​បាត់ទៅ ។​

 

​សាកសព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យវិច័យ រួច​បានប្រគល់​សព​ទៅឱ្យ​ក្រុម​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya