ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​អោយ​នារី​ម្នាក់​រង​របួសស្រាល​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​អោយ​នារី​ម្នាក់​រង​របួសស្រាល​ ​

ភ្នំពេញ​៖ នារី​ម្នាក់​បាន​រងរបួស​ស្រាល​ខណៈ​ដែល​ជួប​គ្រោះថ្នាក់​ចរាច​រណ៍ប​ង្ករ​ឡើង​ដោយ​អ្នកបើក​ម៉ូតូ​CBR​មក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​០២​ខែ​ធ្នូ​ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ ភ្នំពេញ​ហាណូយ​កែង​និង​ផ្លូវ​បេតុង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​
​អ្នកឃើញ​ហេតុការណ៍​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ដែល​មាន​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​icon​ពណ៍​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1Y.0049 បើកបរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​កើតហេតុ​នារី​នោះ​បាន​បត់​ឆ្វេង​ចូលទៅ​ផ្លូវ​បេតុង​ស្រាប់តែ​មាន​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​CBR​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1Ff.4101 បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វាំង​មិនទាន់ក៍ បុក​និង​ម៉ូតូ​នារី​រងគ្រោះ​បណ្តោ​ល​អោយ​នារី​នោះ​រងរបួស​ស្រាល​ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​ដោយឡែក​អ្នកបើក​ម៉ូតូ​CBR​វិញ​មិន​រងរបួស​ទេ​។​
​ក្រោយ​កើតហេតុ​ក៍​មាន​នគរបាល​ចរាច​រណ៍​ខណ្ឌ​សែន​សុខ​ចុះមក​ធ្វើ​ការវាស់វែង​និង​សម្របសម្រួល​ហើយ​ភាគី​ខាង​ម៉ូតូ​CBR​ព្រម​យក​ម៉ូតូ​icon ទៅ​ជុស​ជុល​អោយ​ទាំងអស់​ដើម្បី​បញ្ចប់រឿង​៕
12278959_445828648935564_5427971912122086121_n 12308535_445829102268852_3283552358763819875_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya