ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » មេខ្លោង​បំផ្លាញ​ព្រៃឈើ ក្នុង​ខេត្ត​ស្ទឹងត្រែង​ឧកញ៉ា អ៊ុក គឹម​សាន​ ​

មេខ្លោង​បំផ្លាញ​ព្រៃឈើ ក្នុង​ខេត្ត​ស្ទឹងត្រែង​ឧកញ៉ា អ៊ុក គឹម​សាន​ ​

ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ​ទូទៅ​បាន​ស្គាល់​យ៉ាង​ច្បាស់​នូវ​ឈ្មោះ សារ៉ាត់ ជា​មេ​ការប្រមូលទិញ​ឈើ​របស់​ឧកញ៉ា អ៊ុក គឹម​សាន ហើយ​បច្ចុប្បន្ន​ឈើ​ប្រណីត​គ្រប់​ប្រភេទ​កំពុង​ប្រឈម​នឹង​សេចក្តី វិនាស​។​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​ឈ្មោះ សារ៉ាត់ មេការ​របស់​ឧកញ៉ា អ៊ុក​គឹម​សាន ដែល​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​និង​ចាំ​ប្រមូល ទិញ​ឈើ​យ៉ាង​សុខ​ស្រួល​នៅ​ស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង​និង​ស្រុក​ថា​ឡា​បរិ​វ៉ាត់​។ អាចនិយាយបាន​ថា​ឈើ​ប្រណីត​ក្នុងស្រុក​ទាំង​៣​នេះ​ចៀស​មិន​ផុត​ពី​រលាយ សាបសូន្យ​ដោយសារ​ស្នាដៃ​ឧកញ៉ា អ៊ុក គឹម​សាន និង​បក្ខពួក​នោះទេ​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក ពាក់ព័ន្ធ​គិតតែ​រឿង​ផលប្រយោជន៍ ហើយ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។​
​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក្នុងស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ាត់​បានឲ្យដឹង​ថា​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុង មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មោះ សារ៉ាត់ ជា​មេការ​របស់​ឧកញ៉ា អ៊ុក គឹម​សាន គឺជា​អ្នក​យក​លុយ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ដើម្បី​កាប់​ឈើ​យកមក​លក់​ឲ្យ​ពួកគេ​។​ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ព្រមទាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រមូល​ទិញ ឈើ​និង​ដឹក​ជញ្ជូន​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នោះទេ​។​
​ឈ្មួញ​តូចតាច​មួយ​ចំនួន​បានឲ្យដឹង​ថា​ឈ្មោះ សារ៉ាត់ ជា​មេការ​ឧកញ៉ា អ៊ុក​គឹម​សាន គឺជា​អ្នក​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​ទាំង​៣​ខាងលើ​ហើយ​ដឹកជញ្ជូន​មក​ស្តុក​ក្នុង ឃ្លាំង​ចំណុច​វាយ​ថ្ម​ក្នុងស្រុក​សៀម​ប៉ាង​និង​ឃ្លាំង​ធំ​មួយ​ទៀត​នៅ​ក្រុង ស្ទឹងត្រែង​។​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ាត់ បានឲ្យដឹង​ថា​ឈ្មោះ​សារ៉ាត់​បាន​ពង្រាយកម្លាំង​ជាច្រើន​ឲ្យ​ធ្វើ​សកម្មភាព កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ក្នុង​ស្រុក​នេះ​ហើយ​មន្ត្រី​រដ្ឋបាល ព្រៃឈើ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ទាំង​លោក ឈាង​តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ ស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង​និង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ សារ៉ាត់​មេការ​ឧកញ៉ា អ៊ុក គឹម​សាន​ទើប​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស ដែល​កើតឡើង​ពេញបន្ទុក ៕
7970_3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya