ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » សិស្ស​ម្នាក់ ធ្លាក់​បាក់​ឌុប បែរ​ជា​មន្ត្រី​មន្ទីរអប់រំ​បាត់ដំបង លួច​ធ្វើ​លិខិតបញ្ជាក់​ថា ប្រឡង​ជាប់ និង​ទទួលបាន​និទ្ទេស​ខ្ពស់​ ​

សិស្ស​ម្នាក់ ធ្លាក់​បាក់​ឌុប បែរ​ជា​មន្ត្រី​មន្ទីរអប់រំ​បាត់ដំបង លួច​ធ្វើ​លិខិតបញ្ជាក់​ថា ប្រឡង​ជាប់ និង​ទទួលបាន​និទ្ទេស​ខ្ពស់​ ​

បាត់ដំបង​៖ បេក្ខជន​ដែល​ប្រឡង ធ្លាក់​បាក់​ឌុប ហើយ​បែរជា​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ជួយ​ធ្វើ​លិខិតបញ្ជាក់​ការ​សិក្សា​ថា បាន​ប្រឡង​ជាប់​ជាមួយ​និទ្ទេស​ល្អ​នេះ មានឈ្មោះ សាត សេរី​បុត្រ ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៦ ខែ​សីហា​ឆ្នាំ​១៩៩៦ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស និង​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៤ នៅ​មណ្ឌល មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ មាន​បន្ទប់​លេខ​២៧ លេខ តុ ៦៦១​។  បើ​តាម​ប្រភព​ដែល​ប្រមូលបាន​ព័ត៌មាន​នេះ បាន​អះអាង​ថា ការ​ចេញ​លិខិតបញ្ជាក់​ការសិក្សា​ឲ្យ​សិស្ស​ប្រឡង​ធ្លាក់​នេះ បាន​ធ្វើឡើង​ជា​ថ្នូរ​និង​សំណូក ៦៥០​ដុល្លារ​។​
​យោង​តាម​លទ្ធផល​ប្រឡង​កាលពី​ឆ្នាំ​២០១៤ បានបញ្ជាក់​ថា បេក្ខជន សា​ត់ សេរី​បុត្រ បាន​ប្រឡង​ធ្លាក់​ដោយ​ទទួលបាន​លំដាប់​ពិន្ទុ ត្រឹមតែ ២៨,១១៨​ប៉ុណ្ណោះ​។ តែ​ជា​ភាព​អស្ចារ្យ​បេក្ខជន​រូបនេះ មាន​សំណាង​ជាង​បេក្ខជន​ដទៃ បើ​ទោះ​បី​រូប​គេ​ប្រឡង​ធ្លាក់ ក៏​នៅតែ​អាច​ទទួលបាន​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ជាមួយ​និទ្ទេស​ល្អ​ថែមទៀត​។​
​លើ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ចេញ​ដោយ​លោក អ៉ឹង ង៉ោ​ហុក ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ចុះ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​កែខៃ​ថា សាត សេរី​បុត្រ បាន​ប្រឡង​ជាប់​ជាមួយ​និទ្ទេស D មាន​លំដាប់​ពិន្ទុ​រហូតដល់ ៩៨,១៨២​។​
​បើ​ទោះបីជា​យ៉ាងណា​ភាពមិនប្រក្រតី​ជាច្រើន ត្រូវបាន​គេ​រកឃើញ​នៅលើ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា ទុតិយភូមិ​នេះ​។ ភាព​មិន​ប្រក្រតី​នោះ​មានដូចជា​៖ សាត សេរី​បុត្រ ត្រូវបាន​គេ​ដឹងថា ជា​បេក្ខជន​ប្រឡង​នៅ​មណ្ឌល​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ មាន​បន្ទប់​លេខ​២៧ លេខ​តុ​៦៦១ តែ​ត្រូវបាន​គេ​កែ​ទៅ​ជា​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ មាន​លេខ​បន្ទប់​៦ និង​លេខ​តុ​១៤៤ ទៅវិញ​។​
​ការ​កែខៃ​ពី​សិស្ស​ធ្លាក់​ឲ្យទៅ​ជា​សិស្ស​ជាប់​វិញ​នេះ ហាក់​នៅ​តែ​មាន​កំហុស​ប​ច្ចេកទេស​ជាច្រើន ដែល​នាំឲ្យ​មាន​ការសង្ស័យ​។ បើ​យោង​តាម​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៤ នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ មាន​បេក្ខជន​ប្រឡង​ជាប់​ត្រឹមតែ ៥​នាក់ ប៉ុណ្ណោះ ហើយ​សុទ្ធ តែ​និទ្ទេស E គ្មាន​អ្នក​ជាប់​និទ្ទេស D ឡើយ​។ មិនតែប៉ុណ្ណោះ​សិស្ស ដែល​ប្រឡង​ក្នុង​មណ្ឌល​វិទ្យាល័យ​សម្តេចឪ ក្នុង​បន្ទប់​លេខ ៦ និង មាន​លេខ​តុ ១៤៤ ជាបេ​ក្ខ​នារី ឈ្មោះ ញៀប ស៊ី​រ៉េត​។ បេ​ក្ខ​នារី​រូបនេះ ក៏​បាន​ប្រឡង​ធ្លាក់​ផងដែរ ជាមួយ​លំដាប់​ពិន្ទុ ៣៩,៨២២​។​
​បើ​តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ប្រភព​ព័ត៌មាន​ដឹងពី​ទង្វើ​អាក្រក់ និង​ពុករលួយ​ក្នុង​វិស័យ​អប់រំ​រូបនេះ បានបញ្ជាក់​ថា បេក្ខជន​ដែល​បាន​ប្រឡង​ធ្លាក់ សាត សេរី​បុត្រ បាន​ទៅទាក់ទង​លោក ឆន ឈាង អនុប្រធាន​ការិយាល័យ​មធ្យមសិក្សា ចំណេះ​ទូទៅ នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ដែល​ជា​ជំនួយការ​ផ្ទាល់​លោក ងី សែ​ត ប្រធាន​មន្ទីរ​ផង​នោះ រត់​ការ​ធ្វើ​លិខិត​បញ្ជាក់​ការ សិក្សា​ពី​ធ្លាក់​មក​ជា​ជាប់ ជា​ថ្នូរ​និង​ប្រាក់​ចំនួន ៦៥០​ដុល្លារ​អាមេរិក​។​
​ប្រភព​បាន​បន្តថា រឿង​នេះ​បើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ក្រោម​ដល់ ថ្នាក់លើ​ទេ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​។ ជាមួយ​ការទម្លាយ រឿងរ៉ាវ​ពុករលួយ​នេះ ប្រភព​បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ មាន​ចំណាត់ការ​បន្ទាន់​ទៅលើ​រឿង ព្រោះ​វាន​នឹង​ក្លាយជា​ដុំ​ដំ បៅ​បំផ្លាញ​ភាព​ស្អាតស្អំ​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា ដែល​លោក ហង់ ជូន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ កំពុង​ធ្វើការ​ទម្រង់​យ៉ាង​ស៊ីជម្រៅ និង ដាច់​ដំណេក​អស់​រាប់​ខែ​នោះ​។​
​មិន​អាច​រក​ការបញ្ជាក់​បន្ថែម​ពី​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ទាក់ទង​បញ្ហា​ខាងលើនេះ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ ៕
13 23

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya