ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ស្រី​ស្រស់​ទុក​ឡាន​ចោល​លើ​ស្ពាន ស្មានថា​នាង​លោតទឹក

ស្រី​ស្រស់​ទុក​ឡាន​ចោល​លើ​ស្ពាន ស្មានថា​នាង​លោតទឹក

​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ហើយ​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​រយៈពេល ជិត​១​ម៉ោង ដោយសារ​នារី​ស្រស់​ស្អាត​ម្នាក់​បាន​បើករថយន្ត​ម៉ាក​CRV​មួយ​គ្រឿង​ត្រឡប់ មក​ពី​ធ្វើការ​នៅ​ម្តុំ​ខណ្ឌទួលគោក​ទៅផ្ទះ​វិញ ខណៈពេល​បើក​រថយន្ត​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ចាស់​បាន​ពាក់កណ្ដាល​ស្ពាន ហើយ ត្រូវ​រថយន្ត​ខូច ហើយ​ទូរស័ព្ទ​គ្មាន​លុយ​តេ​ទៅ​ប្រាប់​មិត្ត​ភ័ក្ដិ​ក៏​បាន​ទុក​រថយន្ត​ចោល​នៅ លើ​ស្ពាន ស្ថិត​នៅ​ស្ពាន​ជ្រោយចង្វារ​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​
​រថយន្ត​ដែល​ខូច​ទុកចោល​លើ​ស្ពាន​នោះ​ម៉ាក​CRV​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 9299​ដែល​ម្ចាស់​មានឈ្មោះ ម៉ាលី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​
​មុនពេល​កើតហេតុ នារី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​CRV​មួយ​គ្រឿង​ត្រឡប់មក​ពី​ធ្វើការ​នៅ ម្តុំ​ខណ្ឌទួលគោក​ទៅផ្ទះ​វិញ ខណៈពេល​បើក​រថយន្ត​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ចាស់​បាន​ពាក់កណ្ដាល​ស្ពាន ហើយ​ត្រូវ​រថយន្ត​ខូច និង​ទូរស័ព្ទ​គ្មាន​លុយ​តេ​ទៅ​ប្រាប់​មិត្ត​ភ័ក្ដិ ឬ​ហៅ​ជាង​មក​ជួសជុល ក៏​បាន​ចុះ​ដើរ​ទៅ​ទិញ​កាត​ដើម្បី​តេ​ហៅ​ជាង​មក​ជួសជុល ខណៈពេល​នោះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ និង​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​ចរាចរណ៍ និង​ចោមរោម​មើល​ថា មាន​នារី​ស្រស់​ស្អាត​ម្នាក់​ជា​ម្ចាស់​រថយន្ត​លោតទឹក​សម្លាប់ខ្លួន​បាត់ ទៅហើយ​។ ខណៈ​កំពុង​ចោមរោម​មើល​រថយន្ត មួយសន្ទុះ​ក្រោយមក​ទើប​ឃើញ​ម្ចាស់​រថយន្ត​មក​ដល់​បាន​ប្រាប់ថា​ជា​រថយន្ត របស់​ខ្លួន​ទេ វា​ខូច ទើប​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​គេ​វិញ​ទៅ ហើយ​ក៏​នាំគ្នា​សើច​ដោយ​ហួសចិត្ត​គ្រប់គ្នា​៕
Pisey-2015-12-01-full-H50-700x400 Pisey-2015-12-01-full-H51

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya