ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥ បណ្តាលឲ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​៥៦​នាក់ ទៀត​រងរបួស ​

​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥ បណ្តាលឲ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​៥៦​នាក់ ទៀត​រងរបួស ​

ភ្នំពេញ​៖  នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៨​លើក (​យប់ ២​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​(​ប្រុស​) អ្នករបួសធ្ងន់ ៥​នាក់​(​ស្រី ២​នាក់​), របួសស្រាល ៥១​នាក់​(​ស្រី ៤៨​នាក់​)​។​
​យោងតាម​របាយការណ៍​ពី នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការ​នរគ​បាល​ជាតិ​បានឲ្យដឹងថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៧​គ្រឿង​, រថយន្ត​ធុន​ធំ ៣​គ្រឿង​, ថ្មើរជើង ១​នាក់​។​
​គួរំលឹកថា មូលហេតុ​ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៤​លើក​, បត់​គ្រោះថ្នាក់ ២​នាក់​, មិន​ប្រកាន់​ស្តាំ ១​លើក​, កត្តា​យានយន្ត ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ៨​នាក់ (​យប់ ៣​នាក់​) ។​
​សូមបញ្ជាក់​ថា រថយន្ត​ពិន័យ​សរុប​ចំនួន ១,៧២៦​គ្រឿង (​រថយន្ត​ធំ ៩០២​គ្រឿង​) ស្មើនឹង ១,៧៤៤​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៩១០​គ្រឿង ស្មើនឹង ៩២៨​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៨១៦​គ្រឿង ស្មើនឹង ៨១៦​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,១៩៣​គ្រឿង ៕
12246756_648263558609420_1741077303413160925_n 12283116_1515242972128048_639842595_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya