ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន កាច់​សោ​រក​ម៉ូតូ និង​ទទួលផល​ចោរកម្ម​ទៅ​តុលាការ​

បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន កាច់​សោ​រក​ម៉ូតូ និង​ទទួលផល​ចោរកម្ម​ទៅ​តុលាការ​

​កំពត កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន បញ្ជូន​ខ្លួន​ជនសង្ស័យ ២​នាក់​ឡើង​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទ​២ ខែធ្នូ ឆ្នាំ​២០១៥​នេះ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​,​កាច់​សោ​រក​ម៉ូតូ និង​ទទួលផល​ចោរកម្ម​។​

 

​ជនសង្ស័យ​ទាំងពីរ​, ១-​ឈ្មោះ ហ៊ីម ធូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត ជននេះ​ជាប់​ពាក់ព័ន​ការជួញដូ​ថ្នាំញៀន​ផង និង​ប្រព្រឹត្ត​សកម្មភាព​កាច់​សោ​រក​យក​ម៉ូតូ​កន្លងមក និង​ទទួលផល​ចោរកម្ម និង ២​ឈ្មោះ តឹង គឹម​សែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ជន​រូបនេះ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​។​

 

​វត្ថុតាង​រឹបអូស​បានរួម​មាន ថ្នាំញៀន​៨​កញ្ចប់​តូច​, ម៉ូតូ​ម៉ាក​ក្លី​ក ពណ៍​សលាយ​ស្លា​ទុំ អត់​ស្លាក​លេខ ០១​គ្រឿង និង​ក្រ​បាំង​ម៉ូតូ​មួយចំនួន​។​

 

​ជនសង្ស័យ​ទាំង​២​ខាងលើ បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ថ្នាំ ក្នុងភូមិ​សាស្ត្រ ចំណុច​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត កាលពី​ម៉ោង ១០ និង ៣០​នាទី​យប់ ថ្ងៃទី​៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ និង​កាច់​សោ​រក​យក​ម៉ូតូ ថែមទាំង​ទទួលផល​ចោរកម្ម ដែល​ប្រព្រឹត្ត​សកម្មភាព​កន្លងមក​ក្នុងភូមិ​សាស្ត្រ​ផ្សេងៗ​៕gf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya