ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នារី​វ័យក្មេង​គិត​ខ្លី​ផឹកស្រា​ស្រវឹង​លោតទឹក​សម្លាប់ខ្លួន មិនបាន​សម្រេច​ ​

នារី​វ័យក្មេង​គិត​ខ្លី​ផឹកស្រា​ស្រវឹង​លោតទឹក​សម្លាប់ខ្លួន មិនបាន​សម្រេច​ ​

ភ្នំពេញ​៖ នារី​ម្នាក់​វ័យ​ប្រហែល​ជាង​20​ឆ្នាំ​ម្នាក់​បាន​ផឹកស្រា ស្រវឹង​រួច​ដើរ​មក​លោក​ទឹក​សម្លាប់​ខ្លន​នៅខាងមុខ​ព្រះ​បរម្យរាជវាំង​ប៉ង​ធ្វើ​អត្តឃាដ​ខ្លួនឯង​តែ​មិនបាន​សម្រេច តែ​ត្រូវ​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​ឃើញ​ក៏​នាំគ្នា​ជួយ​សង្គ្រោះ​ទាន់ពេលវេលា​។​
​ហេតុការណ៍​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាង​មុខ​ព្រះ​បរម្យ​រាជវាំង ស្ថិតក្នុង​សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​មាន​នារី​ម្នាក់​វ័យ​ប្រហែល​ជាង​20​ឆ្នាំ​ម្នាក់ និង​មាន​សភាព​ស្រវឹង​ជោគជាំ បាន​ដើរចេញ​ពី​សួនច្បារ​ខាងមុខ​ព្រះ​បរម្យរាជវាំង​សំដៅ​ទៅ​មាត់​ទន្លេ​ហើយ​ចុះទៅ​ក្នុង​ទឹក​ប៉ង​សម្លាប់ខ្លួន ដោយ​លោត​ពី​លើ​មាត់ជ្រាំង​ទន្លេ​ចុះ​ក្នុង​ទឹកទន្លេ​មុខ​ព្រះ​បរម្យ​រាជវាំង ពេល​ដែល​ឃើញ​ហេតុការណ៍​នេះ​ភ្លាម​អ្នក​ដែល​មក អង្គុយលេង​នៅ​ជិត​កន្លែងកើតហេតុ​ក៏​នាំគ្នា​ចុះ​ជួយ​ស្រង់​ឡើង​មក​លើ​គោក​វិញ​បាន​ទាន់ពេលវេលា ហើយ​បាន​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​អោយ​យក​នារី​រងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា​នារី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​នោះ​គឺ​មិន​មាន​អ្នកណាម្នាក់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​នៅក្នុង​ខ្លួន​ក៏​គ្មាន​លិខិតស្នាម ឬ​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ផងដែរ ហើយក៏​មិន​ដឹង​ពី​មូលហេតុ​ដែល​ធ្វើអោយ​នាង​ចង់​សម្លាប់​ខ្លួន​នោះដែរ​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បី​ប្រគល់ ទៅ​ក្រុម​គ្រួសារ​វិញ​និង​បាន​សួរនាំ​អំពី​មូលហេតុ​នៃ​ការប៉ង​សម្លាប់​ខ្លួន​នេះ​ផង​ដែរ​៕
12299134_549206385256961_3546879664189690727_n 12308729_549206355256964_4353376971231957216_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya