ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្រី​ស្រស់​បើកឡាន​លឿន​គេច​អ្នកដើរ​ឆ្លងផ្លូវ ជ្រុល​ចង្កូត​ទៅបុក​រះ​ទ្វា​និង​សំ​យ៉ាប​ផ្ទះ​ប្រជា​ពល​ ​រដ្ឋ រង​ការខូចខាត​យ៉ាងដំណំ ​

ស្រី​ស្រស់​បើកឡាន​លឿន​គេច​អ្នកដើរ​ឆ្លងផ្លូវ ជ្រុល​ចង្កូត​ទៅបុក​រះ​ទ្វា​និង​សំ​យ៉ាប​ផ្ទះ​ប្រជា​ពល​ ​រដ្ឋ រង​ការខូចខាត​យ៉ាងដំណំ ​

ភ្នំពេញ​៖ នារី​រូប​ស្រស់​ម្នាក់​រួមជាមួយ​បុរស​ជនជាតិ​បរទេស​ម្នាក់ទៀត បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​គេច​អ្នកដើរ​ឆ្លងផ្លូវ បាន​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ទ្វា​ហាង​កាត់សក់​និង​សំ​យ៉ាប​ហាង​ម៉ាណិត រចនា​ម៉ូត​ល្អ​ពេញចិត្ត បណ្ដាលឲ្យ​រង​ការខូច​ខាត​យ៉ាងដំណំ បង្ក​ការភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុង​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កាមរី​បា​ឡែន​ពណ៌​ទឹកប្រាក់​ពាក់ស្លាក​លេ​ភ្នំពេញ​2AD.9148 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​និង​រួម​ដំណើរ​បុរស​ជនជាតិ​បរទេស​ម្នាក់ បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​៣៧១ ហើយ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​មនុស្ស​ដើរ​ឆ្លងផ្លូវ​កាត់​ពីមុខ​រថយន្ត ភ្លាម​នោះ​រថយន្ត​បង្ក​ក៏​បាន​គេច​ពី​មនុស្ស​រ៉េ​ចង្កូត​ទៅបុក​ទ្វា​ហាង​កាត់សក់ និង​បុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មាន​យីហោ ម៉ាណិត រចនា​ម៉ូត​ល្អ​ពេញចិត្ត បណ្ដាលឲ្យ​រង​ការខូច​ខាត​យ៉ាង​
​ដំណំ តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មនុស្សណា​ម្នាក់​រងរបួស​នោះ​ទេ​។​
​ក្រោយពេល​កើតហេតុ​នារី​រូប​ស្រស់​ដែលជា​ម្ចាស់​រថយន្ត​បង្ក​បាន​សម្របសម្រួល​ជាមួយ​និង​ម្ចាស់ផ្ទះ​ដោយ​ព្រម​សង​ថ្លៃ​ខូចខាត​ចំនួន​១៥០០$ ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​តែ​ម្ដង ដោយឡែក​រថយន្ត​បង្ក​នោះ​ត្រូវបាន​ម្ចាស់​ទំនាក់ទំនង​រថយន្ត​ស្ទួច​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​៕
12274411_445801092271653_2598123746816495982_n 12341499_445801065604989_707019887118322727_n 12341524_445801045604991_4694299779490931060_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya