ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចាប់​ជនសង្ស័យ​ម្នាក់ បញ្ជូន​ទៅ​កាន់​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ​

ចាប់​ជនសង្ស័យ​ម្នាក់ បញ្ជូន​ទៅ​កាន់​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ​

ស្ទឹងត្រែង​៖ ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​១​គ្រឿង​ពី​ខេត្ត​ត្បូងឃ្មុំ​ចូល​មក​ខេត្ត​ស្ទឹងត្រែង​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សៀម​បូក​ក្រោម​ការបញ្ជារ​របស់​លោក​ស្នងការ​នគរបាល​ខេត្ត​និង​មាន​ការសហការ​ជាមួយ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចុះ​ស្ទាក់​ចាប់​បាន​កាលពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ស្ថិត​នៅ​ចំណុច​ភូមិ​កោះ​សំ​ពាយ ឃុំ​កោះ​សំ​ពាយ ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​និង​បាន​បញ្ជូន​ទៅ​កាន់​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ​នា​ថ្ងៃទី​១​ខែ​ធ្នូ ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​បន្ត​។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់បាន​នោះ​មានឈ្មោះ​ទិត្យ ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក សៀម​បូក ខេត្ត​ស្ទឹងត្រែង ។​លោក​បន្តថា​ចំណែកឯ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​នោះ​ជា​ប្រភេទ ម៉ាកវ៉េវ អាល់​ហ្វា​ពណ៍​ក្រហម គ្មាន​ស្លាក​លេខ លួច​ពី​ចំណុច​ភូមិ​គោក​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​ករណី​លួច​នេះ គឺ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៥​និង​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​៣០​ខែវិច្ឆិការ​ឆ្នាំ​២០១៥​។​
​ក្រោយ​ការសាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​របស់​សមត្ថកិច្ច​ខាងលើ​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅឲ្យ​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចាត់​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់​៕
12316395_445809422270820_5314960511523266887_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya