ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចក្រុង​ពោធិ៍សាត់ឃាត់ខ្លួន​​​ជន​សង្ស័យ​៣នាក់​​​ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​​​គ្រឿងញៀន​​​​

សមត្ថកិច្ចក្រុង​ពោធិ៍សាត់ឃាត់ខ្លួន​​​ជន​សង្ស័យ​៣នាក់​​​ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​​​គ្រឿងញៀន​​​​

ខេត្តពោធិ៍សាត់ ​៖ ​ជនសង្ស័យ​​៣​នាក់​ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន ​ត្រូវ​​បានសមត្ថកិច្ច​​ឃាត់ខ្លួន​ ខ​ណៈ​កំពុង​ពួន​ជក់​ថ្នាំ​ញៀន​នៅ​ចំណុច​ភ្នំ​ត្រប់​កាលពី​ថ្ងៃ​ទី​៣០​ វិច្ឆិកា​ ​២០១៥ ​កន្លង​ទៅ​នេះ ​ស្ថិត​ក្នុងភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ។

 

ជនសង្ស័យ​ទាំង​​៣​នាក់ ​មាន ១-ឈ្មោះ​​​ស្មាន រ៉​សាត ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ជនជាតិ​ខ្មែរអ៊ិស្លាម ២-​ឈ្មោះ​ ឡុ​ង នី ​ភេទ​ស្រី​ អាយុ​២១ឆ្នាំ ទាំង២​នាក់​ រស់នៅ​ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់ និង​៣-​ឈ្មោះ​ ហ៊ឹ​ម មឿ​ន ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​បាក់រទេះ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ។​ ​ចំណែក​វត្ថុ​តាង​​រួម​មាន ប្រដាប់ប្រដា​​សម្រាប់​ជក់  ថង់​​​ច្រកថ្នាំ​ញៀន ស្លាក​លេខ​ម៉ូតូ កូនសោ​ដោះ​ម៉ូតូ ទូរស័ព្ទ ប៉ុន្តែ​ថ្នាំ​ញៀន​ពួក​គេ​បាន​បោះចោល​ក្នុង​ព្រៃ​អស់​ដើម្បី​បំបាត់ភស្តុតាង​នេះ​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ ។

 

​ក្រោយ​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​ទាំង​៣​នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​​នៅ​រសៀល​ថ្ងៃ​ទី​៣០​​ វិច្ឆិកា​ ​ដើម្បី​ចាត់ការ​បន្ត ​៕ ​dd

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya