ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​កម្មការិនី​ដាច់រ៉ូ​ទីល​ចង្កូត​រេ​ធ្លាក់​ប្រឡាយ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៤៧​នាក់​ ​

ឡាន​ដឹក​កម្មការិនី​ដាច់រ៉ូ​ទីល​ចង្កូត​រេ​ធ្លាក់​ប្រឡាយ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៤៧​នាក់​ ​

កំពង់ឆ្នាំង ៖ កម្មការិនី​ចំនួន​៤៧​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ត្រូវបាន​ដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ គ្លីនីក​ឯកជន ក្រោយពី​រថយន្ត​ដឹក​កម្ម​ការ​នី​នេះ​បាន​ដាច់រ៉ូ​ទីល​ចង្កូត​រេ​ធ្លាក់​ប្រឡាយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្ពានដែក ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា អ្នកបើកបរ​រថយន្ត​ដឹក​កម្ម​ការ​នី​នេះ មាន​ឈ្មោះ​សុន ហុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ពុំ​មាន​ប័ណ្ណបើកបរ​នោះទេ គឺ​រៀន​ចេះ​តៗ​គ្នា ។​
​នៅ​មុនពេល​កើតហេតុ​រថយន្ត អ្នកបើកប​រថយន្ត យក​រថយន្ត​របស់​ខ្លួន ដែល​ជា​រថយន្ត​កូរ៉េ ពាក់​ស្លាក​លេខ ភ្នំពេញ​៣B-១៣០២ បាន​ដឹក​ក​ម្មការ​នី​ចំនួន​៤៧​នាក់ ត្រឡប់មក​ពី​ធ្វើការ ហើយ​នៅ​ពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បាន​ដាច់រ៉ូ​ទីល​ចង្កូត ក៍​រេ​ធ្លាក់​ប្រឡាយ​តែម្តង បណ្តាល​អោយ​កម្ម​ការ​នី​ទាំងអស់​នៅក្នុង​រថយន្ត​ភ័យ​ស្ល​ន់ អ្នកខ្លះ​ហក់​ពី​លើ​រថយន្ត​បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​តែម្តង ក្រោយពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​គ្លីនីក​ឯកជន ដែល​ចុះ​កិច្ចសន្យា​ជាមួយ បេឡា​ជាតិ​របប​សន្ថិសុខ​សង្គម បាន​មក​ដឹក​ក​ម្មការ​នី​ភ្លាមៗ​ផងដែរ ។​
​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន កំពុង​កសាង​សុំណុំរឿង​បញ្ជូន​អ្នកបើកបរ និង រថយន្ត​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ចាត់ការ​អនុ​វត​បន្ត​តាម​នីតិ​វ​ធី​នៃ​ច្បាប់ ។​
​គួបញ្ជាក់ថា រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ កម្ម​ការ​នី មាន​សភាព​ធូ​ស្បើយ​ខ្លះ​ហើយ គ្រូពេទ្យ​កំពុង​តាមដាន​ស្ថានភាព​ជំងឺ​បន្តទៀត ៕
11232365_445575582294204_3486354263945440721_n 12311312_445575642294198_4962519325993951649_n 12341510_445575605627535_3912636548694696183_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya