ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​និង​កូន​អាយុ​៨​ខែ​បាត់​ពី​ផ្ទះ​១០​ថ្ងៃ មិន​ដឹង​មូលហេតុ​ ​

ស្ត្រី​ម្នាក់​និង​កូន​អាយុ​៨​ខែ​បាត់​ពី​ផ្ទះ​១០​ថ្ងៃ មិន​ដឹង​មូលហេតុ​ ​

ខេត្ត​ស្វាយរៀង​៖​ស្ត្រី​ម្នាក់​និង​កូនស្រី​អាយុ​៨​ខែ​បាន​បាត់​ខ្លួន​ចេញពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ដោយ​មិន​ដឹង​មូលហេតុ​ខ​ណះ​ប្ដី​និង​ឪពុក​កំពុង​ព្រួញ​បា​រម្ម​ណ៏​។​
​បើ​តាម​ឪពុក​ឈ្មោះ​ឈ្មោះ ប៊ូ ចិន អាយុ ៤៨​ឆ្នាំ បំរើរ​ការងារ​ជា​យោធា​ឋានៈ​អនុសេនីយ៍ត្រី​នៃ​ផ្នែក​សឹក​រង​ក្រុង​ស្វាយរៀង​មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​-​ក្រុង​ស្វាយរៀង​បាន​ប្រាប់ឲ្យដឹង​ថា​៖ កូនស្រី​ដែល​បាត់​ខ្លួម មានឈ្មោះ ប៊ូ ចរិយា អាយុ ២៣​ឆ្នាំ​និង​ចៅស្រី​ឈ្មោះ គឿន ចិន​លី​ណា អាយុ ៨​ខែ ដោយ​មាន​ប្ដី​ឈ្មោះ​រស់​គីម​ឆ័យ​អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ក្រុង​បាវិត​។​
​ប្រភព​បន្តថា​កូនស្រី​របស់​គាត់​បាន​រៀបការ​ជាមួយ​កូនប្រសារ​ប្រមាណ​ជា​៤​ទៅ​៥​ឆ្នាំ​មកហើយ​ទើបតែ​មាន​កូនស្រី​អាយុ​៨​ខែ​ប៉ុណ្ណោះ​ដោយ​រស់នៅ​ជាមួយគ្នា​មិន​ដែល​មាន​ទំនាស់​ពាក្យសំដី​និង​គ្នា​នោះទេ ទើប​ជាង​៣​ខែ​មុន​គឺ​មាន​រកាំរកូស​ពាក្យសំដី​បន្តិចបន្តួច​រួច​ក៏​ត្រូវ​គ្នា​វិញ​ដូច​ធម្មតា​។​
​ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៥​កូនស្រី​និង​ចៅ​បាន​បាត់​ចេញពី​ផ្ទះ មិនដឹង​ថា​កូនស្រី​ទៅ​ទីកន្លែង​ណា​នោះ​ទេ​ដោយ​ទូ​រស​ព្ធ័​តេ​មិន​ចូល​សោះ​ហើយក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​ជួយ​ស្វែងរក​ផងដែរ​។​
​ប្រភព​បន្តថា​រូបគាត់​ជា​ឪពុក​និង​កូនប្រសារ សូម​ឲ្យ​កូន​ស្រីវិល​មក​ផ្ទះ​វិញ ព្រោះ​គាត់​នៅ​តែ​ម្នាក់ឯង​ណាមួយ​គាត់​មាន​ជំងឺ​ក្នុង​ខ្លួន​ផង​គ្មាន​អ្នក​មើល​ថែរ​ដូច​ច្នេះ​ហើយ​បើ​កូនស្រី​បាន​ទទួលដំណឹង​នេះ​ហើយ​សូម​មក​ផ្ទះ​វិញ​មក​រូបគាត់​មិន​ប្រកាន់​ខឹង​អ្វី​នោះទេ​៕

12311111_445553022296460_4040886684998661682_n 12313535_445553045629791_6905329397990488358_n 12314133_445552972296465_420915956811595736_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya