ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ក្លែង អត្តសញ្ញាណ និង​ឯកសណ្ឋាន ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ក្លែង អត្តសញ្ញាណ និង​ឯកសណ្ឋាន ​

បាត់ដំបង​៖  កាលពី វេលា ម៉ោង​៩​និង ១០​នាទី ព្រឹក​ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០១៥ កម្លាំង​នគរបាល បង្កា​បង្ក្រាប​ស្នងការ នគរបាល​ខេត្ត បាន​ឃាត់ខ្លួន បុរស​ម្នាក់ នៅ​ចំណុច​ក្នុង​តូប យាម​ប្រជា​ការពារ មុខ​អនុ​វិទ្យា ល័យ សោ​ហឺ​ស្ថិតក្នុង​ភូមិ​ព្រែក មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ដែល​បាន​ពាក់ព័ន្ធ​ទៅ​និង បទ​ក្លែងបន្លំ​អត្តសញ្ញាណ និង​ឯកសណ្ឋាន ជា​សមត្ថកិច្ច​។ យោងតាម បណ្តឹង​របស់ ប្រជាពលរដ្ឋ​និង​តាម​ការស្រាវជ្រាវ​មក កម្លាំង​របស់​កំពុង​ល្បាត​ក៏​មាន​ការសង្ស័យ ហើយ បាន​ទៅ​សួរ​នាំ​ជនសង្ស័យ ដែល​បាន​ស្លៀក ពាក់​ជា​ឯកសណ្ឋាន សមត្ថកិច្ច​ឈាន​ដល់​ធ្វើការ ឃាត់ខ្លួន ដោយ​ឆែកឆេរ​ក្នុង​ខ្លួន​ឃើញ​មាន ខ្នោះដៃ​១ ស្រោម​និង​កាំភ្លើង​ជ័រ​១ ស្រោមបង់​កាំភ្លើង​១ វិទ្យុទាក់ទង​២ អាវយឺត​ពណ៌​ខ្មៅ​បោះពុម្ភ​មានអ​ក្សរ ក្រុម​បង្ការ​បង្ក្រាប ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​អត្តសញ្ញាណប័ណ្ណ សម្គាល់​ខ្លួន​ក្លែងក្លាយ​១​សន្លឹក ដោយ​មាន​ដាក់​ឈ្មោះ លោក ស ថេត ជា​ស្នងការ​ក្រុង​បាត់ដំបង​ទៀតផង​៕

Hong-0992 Hong-0994

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya