ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​សំរេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក ត្រូវ​អ្នកជិតខាង​ដឹក​មក​មុន្ទី​ពេទ្យ​កាល់ម៉ែត​តែ​បាន​ស្លាប់បាត់​ទៅ​ហើយ​ ​

នារី​ម្នាក់​សំរេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក ត្រូវ​អ្នកជិតខាង​ដឹក​មក​មុន្ទី​ពេទ្យ​កាល់ម៉ែត​តែ​បាន​ស្លាប់បាត់​ទៅ​ហើយ​ ​

ភ្នំពេញ ៖ នារី​ម្នាក់​សំរេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក​រហូត​ទើប​មាន​ការភ្ញាក់ផ្អើល​ត្រូវ​អ្នកជិតខាង​ដឹក​មក​មុន្ទី​ពេទ្យ​កាល់ម៉ែត​តែ​បាន​ស្លាប់បាត់​ទៅ​ហើយ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅក្នុង​បន្ទប់​ជួល​លេខ​២១០ ផ្ទះ​លេខ​១១B ផ្លូវ​លេខ​១០១ ក្រុម​១៩ ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​បន្ទាប់ពី​មាន​ការសង្ស័យ​ទើប​នាំគ្នា​ទៅ ប្រាប់​ម្ចាស់ផ្ទះ​ឲ្យមក​គាស់​ទ្វារ​ចូល​ទៅ​មើល ក៏​ឃើញ​នារី​ខាងលើ​យក​ក្រមា​ចង​.​ក​នឹង​សសរ​ដែក ក៏​ត្រូវ​អ្នកជិតខាង​នាំគ្នា​ដឹក​ទៅ​មុន្ទី​ពេទ្យ​កាល់ម៉ែត​តែ​បាន​ស្លាប់បាត់​ទៅ​ហើយ ក្រោយពី​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ហើយ​នោះ​បាន​ប្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ចង​.​ក​ខ្លួនឯង​មែន ។
​សព​មាន​ឈ្មោះ ហង្ស តុលា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត ខេត្ត​ពោធិសាត់ ។ អ្នកជិតខាង​បន្តទៀតថា សង្ស័យ​នាង​មាន​វិបាត់​ស្នេហា ។​
​បើ​តាមរយៈ​សាច់ញាតិ​នារី​រងគ្រោះ​បានឲ្យដឹងថា បញ្ហា​ដែល​នាំ​ឲ្យ​នាង​សំរេច​ចិត្ត​ធ្វើអត្តឃាត​ចង​.​ក ដោយសារតែ​មាន​បញ្ហា​សេដ្ឋកិច្ច និង​ម្យ៉ាងទៀត អាច​មាន​វិបត្តិ​ជាមួយ​សង្សារ​របស់​នាង​ផង ៕
12308721_445547425630353_5943510881503676662_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya